(ភ្នំពេញ)៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា ​​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ (បាក់ឌុប) សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ នឹងត្រូវធ្វើឡើងនៅ​​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត។

ដំបូងឡើយ ក្រសួងអប់រំគ្រោងនឹងប្រកាសលទ្ធផល ការប្រឡងសញ្ញាបត្របាក់ឌុបនេះ នៅថ្ងៃទី១១ និង១២ ខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្តែពេលនេះត្រូវបានកែសម្រួល មុនពេលកំណត់មួយថ្ងៃ។

សូមជម្រាបថា លទ្ធផលនៃការប្រឡងបាក់ឌុប ឆ្នាំ២០១៨នេះ មានផ្សាយតាម​រយៈទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ក្រសួង​អប់រំ ​ Facebook.com/moeys.gov.kh ៕