(ភ្នំពេញ)៖ របាយការណ៍ផ្លូវការណ៍ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ​ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅរយៈពេល៨ខែ (មករា ដល់ សីហា) ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករ៣៤១,៦៣៨តោន ធ្លាក់ចុះ៨.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ដែលមានចំនួន៣៧២,១៩០តោន។

សូមជម្រាបថា នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេស បានជាង៦០ម៉ឺនតោន។ ប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ គឺប្រទេសចិន។ ចិនបានផ្តល់កូតានាំចេញ អង្ករឲ្យកម្ពុជាចំនួន៣០ម៉ឺនតោនក្នុងមួយឆ្នាំ៕