(ភ្នំពេញ)៖​ គ្រូបង្វឹកថ្មី​ Keisuke Honda បានប្តេជ្ញាក្នុងការបង្វឹកក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាអោយបានល្អបំផុត​ និងទទួលជ័យជម្នះពេលជួបម៉ាឡេស៊ីនាសប្តាហ៍ក្នុងមិត្តភាពងន្តរជាតិ បុរសវ័យ​ ៣៣ឆ្នាំជនជាតិជប៉ុន​ Honda បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងថ្ងៃបង្វឹកដំបូងនៅពហុកីឡដ្ឋានជាតិថា​ "ខ្ញុំរីករាយនៅទីនេះ​ និងសិក្សាអោយបានស៊ីជម្រៅពីក្រុមកម្ពុជា​ ដើម្បីទទួលបានជ័យពេលជួបម៉ាឡេស៊ីនាសប្តាហ៍ក្រោយ"។

កីឡាករខ្សែបហរយុទ្ធដែលទើបប្រកាសលាឈប់ពីក្រុមជម្រើសជាតិជប៉ុនរូបនេះបានសង្កត់ធ្ងន់ថា​ រូបលោកបានទទួលដំបូន្មាន​ ក៏ដូចជាវិធីសាស្រ្តក្នុងការដឹកនាំពីក្រូបង្វឹកនៃក្លឹប​ Melbourne Victory ដើម្បីជាបទពិសោធន៍​ និងបង្វឹកក្រុមកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា​ នេះជាថ្ងៃទី១​ របស់​ Honda ដែលបានបង្វឹកក្រុមគោព្រៃកម្ពុជា​ នាល្ងាចថ្ងៃអង្គារ​ ទី០៤​ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅពហុកីឡដ្ឋានជាតិ​ ដើម្បីជួបប្រកួតទល់នឹងក្រុមភ្ញៀវម៉ាឡេស៊ីនាថ្ងៃទី១០​ ខែកញ្ញាសប្តាហ៍ក្រោយ​ គិតចាប់តាំងពីត្រូវបានតែងតាំងនាថ្ងៃទី១២​ ខែសីហាមកនោះ៕