(ភ្នំពេញ)​៖ ​លោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌ​ច្បារអំពៅ​ នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែ​កញ្ញា​ ឆ្នាំ២០១៨នេះ​ បានដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ជិះ​ទូក​សួរសុខទុក្ខ និង​នាំយកអំណោយទៅចែកជូនបងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់​ចំនួន​១០៧គ្រួសារ ស្មើនឹង៨៥ខ្នងផ្ទះ​។

ពលរដ្ឋ​រងគ្រោះ​ដោយសារទឹក​ជំនន់​ រស់នៅ​​ភូមិជ្រោយអំពិល ភូមិជ្រោយអំពិល​១​ ភូមិយកបាត្រ​ ភូមិ​យកបាត្រ១​ សង្កាត់ក្បាលកោះ​។

មន្ត្រី​សាលា​ខណ្ឌ​ច្បារ​អំពៅ​ បានបញ្ជាក់​ថា​ ដោយមួយខ្នងផ្ទះទទួលបានមាន អង្ករ​២៥គីឡូក្រាម​ ទឹកត្រី​១យួរ​ និងទឹកស៊ីអ៊ីវ​១យួរ៕