ស.ស.យ.ក រាជធានីភ្នំពេញ ប្រកាសផ្តល់រង្វាន់ដល់សិស្សឆ្នើម ក្នុងការប្រឡងបាក់ឌុប នៅភ្នំពេញ (video inside)
23-08-2018 20:04
(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ប្រកាសផ្តល់រង្វាន់ជ័យលាភីដល់សិស្សឆ្នើមៗទាំងអស់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ នៅទូទាំងរាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងរបស់ ស.ស.យ.ក ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ស.ស.យ.ក នឹងរៀបចំផ្តល់រង្វាន់ដូចខាងក្រោម៖
*រង្វាន់សម្រាប់សិស្សានុសិស្ស ដែលទទួលបានជ័យលាភីក្នុងកម្រិតវិទ្យាល័យ រួមមាន៖ លេខ១. ទទួលបានថវិកា ៨០ម៉ឺនរៀល, លេខ២ ទទួលបានថវិកា ៦០ម៉ឺនរៀល, និងលេខ៣ ទទួលបានថវិកា ៤០ម៉ឺនរៀល។
*រង្វាន់សម្រាប់សិស្សានុសិស្ស ដែលទទួលបានជ័យលាភីក្នុងកម្រិតរាជធានីភ្នំពេញ រួមមាន៖ លេខ១ ទទួលបាន Ipad Pro. 9.7 ១គ្រឿង, លេខ២ ទទួលបាន Ipad 9.7 ១គ្រឿង និងលេខ៣ ទទួលបាន Ipad Mini 4 ១គ្រឿង។
*រង្វាន់សម្រាប់វិទ្យាល័យ ដែលសិស្សានុសិស្សទទួលបានជ័យលាភីចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ក្នុងកម្រិតរាជធានី រួមមាន៖ លេខ១ ទទួលបានកុំព្យូទ័រ Dell Desktop ១គ្រឿង និង Printer HP, លេខ២ ទទួលបានកុំព្យូរទ័រ Dell Desktop ១គ្រឿង និង Printer HP, និងលេខ៣ ទទួលបានកុំព្យូទ័រ Dell Desktop ១គ្រឿង និង Printer HP ផងដែរ៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖