(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានដាស់តឿនដល់នាយទាហាន និងពលទាហានក្រោមឱវាទទាំងអស់ ត្រូវបន្តសហការគ្នា សាមគ្គីភាពផ្ទៃក្នុង និងខិតខំយកចិត្តទុកដាក់គោរព តាមបទបញ្ជារបស់រាជរដ្ឋាភិបាលបទបញ្ជារបស់ក្រសួងការពារជាតិ ជាពិសេសការងារធានាសន្តិភាពព្រំដែនឱ្យបានល្អ ជូនប្រជាជន និងជូនជាតិ ឱ្យបានល្អស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តកន្លងមក។

ឧត្តមសេនីយ៍ឯក ប៊ុន សេង បានថ្លែងបេបនេះនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោករួមជាមួយលោក សួន បវរ អភិបាលខេត្តបន្ទាយមាជ័យ បានអញើញជាអធិបតីភាព ក្នុងពិធីប្រកាសទីបញ្ជាការតំបន់ទី១ ខេត្តបន្ទាយមានជ័យ និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្ទះបាយជាអំណោយរបស់លោក សួន បវរ។

នៅក្នុងឱកាសនោះដែរឧត្តមសេនីយ៍ឯក ប៊ុន សេង កោតសរសើរ នាយទាហាន ពលទាហាន នៅទីបញ្ជាការតំបន់ទី១ ខេត្តបន្ទាយមានជ័យ ដែលបានបំពេញតួនាទីបានយ៉ាងល្អប្រសើរក្នុងការការពារតាមខ្សែបន្ទាត់ព្រំដែន និងថែរក្សាសុខសុវត្ថិជូនប្រជាពលរដ្ឋ ព្រមទាំងបានចូលរួមនូវសកម្មភាពមនុស្សធម៌ជាច្រើន ទាំងនេះសរបញ្ជាក់ឱ្យឃើញថាកម្លាំងបានចូលរួមក្នុងការជួយក្នុងកិច្ចការងារសង្គម។

ឧត្តមសេនីយ៍ឯក ប៊ុនសេង បានលើកឡើងថា ការដឹកនាំអង្គភាពមួយមិនមែនជាការលេងសើច នោះទេធ្វើយ៉ាងណាត្រូវខិតខំកសាងអង្គភាព ឱ្យមានភាព រឹងមាំង មានទំនួលខុសត្រូវលើការងារជាអ្នកដឹកនាំ នឹងត្រូវបំពេញតួនាទី ភារកិច្ច ដែលថ្នាក់លើបានចាត់តាំង ឲ្យបានល្អប្រសើរ ត្រូវក្តោបឱ្យបានរាល់ សភាពការ និងការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន ដោយកើតមានឡើងជាយថាហេតុ ឲ្យបានទាន់ពេលវេលា ។ ហើយក្នុងនោះពលទាហាន នាយទាហាននៅទីបញ្ជាការតំបន់ទី១ខេត្ត ត្រូវចូលរួមអនុវត្តនូវគោលនយោបាយយុទ្ធសាសន៍ទាំង ៦ចំណុច រួមមានទី១៖ ការពាតជាតិ, ទី២៖ ភូមិឃុំមានសុវត្តិភាព, ទី៣៖ ប្រឆាំងភារវៈកម្ម, ទី៤៖ ទប់ស្កាត់បដិវត្តពណ៌, ទី៥៖ ការងារប្រមូលពន្ឋជូនជាតិ និងទី៦៖ បំពេញការងារភារកិច្ចជួយសង្គមនាពេលបច្ចុប្បន្ន និងទិដ្ឋភាពនយោបាយ៕