(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការរំលឹកអំពីកាលបរិច្ឆេទ នៃការបង្ហាញខ្លួន ស្គែនម្រាមដៃ និងថតរូបបេក្ខជន​ ដែលបានដាក់ពាក្យ តាមប្រព័ន្ធអនឡាញ (Online) ដើម្បីចូលរួមប្រឡងប្រជែងចូលបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា កាលបរិច្ឆេទ ខាងលើនេះ គឺចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ចាប់ពីម៉ោង ០៨៖០០ នាទី ដល់ ១១៖០០ នាទីព្រឹក និងម៉ោង១៤៖០០ នាទី ដល់១៧៖០០ នាទីរសៀល។

សម្រាប់ព័ត៌មានលម្អិត សូមអាននៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ ខាងក្រោមនេះ៖