(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,០៨១គ្រឿង រកឃើញល្មើសច្បាប់៣១៥គ្រឿង (ម៉ូតូ៦៧ភាគរយ) អប់រំ១៦០គ្រឿង និងផាកពិន័យ១៥៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៧ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន១,១៤៧គ្រឿង, អប់រំ១០០គ្រឿង និងផាកពិន័យចំនួន១១០គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែសីហានេះ នគរបាល បានត្រួតពិនិត្យយានយន្តចំនួន២០,៥៩៨គ្រឿង រកឃើញយានយន្តល្មើស២,៣២៦(ម៉ូតូ៦៥%) ក្នុងនោះអប់រំ១,០១៥គ្រឿង និងផាកពិន័យ១,៣១១គ្រឿង៕