(សៀមរាប)៖ ស្ថាន​តំណាង​ពាណិជ្ជកម្ម​​ ប្រចាំស្ថានទូត​ថៃ​​​ នៅ​​ប្រទេស​កម្ពុជា នឹង​រៀប​ចំ​ពិព័រណ៍​​ពាណិជ្ជកម្មថៃ «Mini Thailand Week 2018» នៅ​​ទីតាំងបរិវេណផ្សារផាម កុងទីន័រ (Palm Container Market) ជិត​អង្គរឃ្យុង​យូ ក្រុងសៀមរាប ខេត្ត​សៀមរាប ចាប់ពី​ថ្ងៃទី៣០ ខែសីហា ដល់​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ពី​ម៉ោង​១០ព្រឹក ដល់ម៉ោង១០យប់។

​លោក-លោក​ស្រី ​អាច​ជ្រើសរើស​ទិញ​ទំនិញ​ថៃ ជាច្រើន​ប្រភេទ​ក្នុង​តម្លៃ​ពិសេស ​ជាង​តម្លៃ​លក់​ក្នុង​ទី​ផ្សារ​ ព្រម​ទាំង​មាន​ទំនិញ​ថ្មីៗ ​ដាក់​បង្ហាញ​ជាពិសេស​ទំនិញ​ OTOP ថៃ ដែល​មាន​គុណភាពល្អ។ លោក​-លោក​ស្រី ​ដែល​ចាប់​អារម្មណ៍ ​អាច​ធ្វើការ​ចរចា​ជាមួយ​ម្ចាស់​ទំនិញ​ដោយ​ផ្ទាល់​នៅ​ក្នុង​ពិព័រណ៍​នេះ ។
​ក្នុង​កំឡុង​ពេល​រៀប​ចំ​ពិព័រណ៍​នេះ នឹង​មាន​រៀប​ចំ​ការ​ប្រគុំ​តន្ត្រី​ដ៏​ធំ ​ដែល​មាន​តារា​ចម្រៀង​ និង​តារាកំប្លែង​ល្បីៗ សម្តែង​ជូន​ទស្សនា​ នាពេល​យប់​ ចាប់​ពី​ម៉ោង៧យប់ ដល់​ម៉ោង១០យប់ ​ជា​រៀង​រាល់​ថ្ងៃ។
​កុំ​ភ្លេច កុំខកខាន ឱកាស​ល្អបែបនេះ សូម​អញ្ជើញ​មក​ទស្សនាពិព័រណ៍​ពាណិជ្ជកម្មថៃ «Mini Thailand Week 2018» នៅ​​ទីតាំងបរិវេណផ្សារផាម កុងទីន័រ (Palm Container Market) ខេត្ត​សៀមរាប ចាប់ពី​ថ្ងៃទី៣០ ខែសីហា ដល់​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ពី​ម៉ោង​១០ព្រឹក ដល់ម៉ោង១០យប់៕