(ភ្នំពេញ)៖ ក្រៅពីការផ្ដោតលើការបញ្ជូនព័ត៌មានទៅកាន់ទស្សនិកជន តាមរយៈទូរទស្សន៍ Smart TV អង្គភាពព័ត៌មាន Fresh News ក៏បានយកចិត្តទុកដាក់ចំពោះ ទស្សនិកជនផងដែរ ដោយបាននាំមកនូវ Version ថ្មី នៅលើកម្មវិធីព័ត៌មានរបស់ខ្លួន (App) ដើម្បីឱ្យទស្សនិកជនកាន់តែងាយស្រួលក្នុងការទស្សនាទូរទស្សន៍ Fresh News នៅលើទូរស័ព្ទដៃទំនើប។

ដើម្បីទទួលបានភាពងាយស្រួលទាំងនេះ ដំបូងលោកអ្នកគ្រាន់តែ Update version ថ្មី នៃកម្មវិធីព័ត៌មាន Fresh News។ បន្ទាប់មកសូមបើកកម្មវិធីព័ត៌មាន Fresh News ថ្មី នឹងឃើញមានទូរទស្សន៍ Fresh News កំពុងផ្សាយព័ត៌មាន និងកម្មវិធីកម្សាន្តនៅលើអេក្រង់ទូរស័ព្ទផ្នែកខាងលើតែម្ដង។

ក្រៅពីការផ្ដល់ជូនទស្សនិកជនឱ្យកាន់តែមានភាពងាយស្រួលនៅលើទូរស័ព្ទដៃ អង្គភាពព័ត៌មាន Fresh News ក៏កំពុងប្រតិបត្តិការលើការបញ្ជូនព័ត៌មាន និងការចាក់ផ្សាយកម្មវិធីកម្សាន្តនានានៅលើទូរទស្សន៍ Smart TV រៀងរាល់ថ្ងៃ ២៤ម៉ោង លើ២៤ម៉ោងផងដែរ៕

* Version (50) ថ្មីនេះ មានតែនៅលើ App Store តែប៉ុណ្ណោះ ចំណែកសម្រាប់ទូរស័ព្ទប្រើប្រាស់ Andiord នឹងមាននៅពេលឆា​ប់ៗនេះ៕