(ភ្នំពេញ)៖ ស៊ី អ៊ិន វេស មិន (SHE Investments) ជាសហគ្រាសសង្គមដែលផ្តោសំខាន់ទៅលើការលើកកម្ពស់សហគ្រិនស្ត្រី នៅកម្ពុជាដើម្បីជួយពួកគាត់ក្នុងការពង្រីកអាជីវកម្ម និងអាចជះជាផលវិជ្ជមានក្នុងសហគមន៍របស់គាត់ ក៏ដូចជាការពង្រឹងសមភាពយេនឌ័រ នៅក្នុងវិស័យពាណិជ្ជកម្មផងដែរ។

ដោយមានការគាំទ្រ និងសហការពី USAID និង Development Innovations Cambodia ទើប SHE Investments មានឱកាសផ្តល់អាហារូបករណ៍១០០% តាមរយៈការផ្តល់កម្មវិធីអភិវឌ្ឍន៍អាជីវកម្ម ថ្នាក់មូលដ្ឋាន និងមធ្យមដល់ស្ត្រីនៅកម្ពុជា។

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យការគាំទ្រសហគ្រិន និងឱ្យពួកគាត់បានទទួលនូវឱកាសចូលរួមវគ្គបណ្តុះបណ្តាលអាជីវកម្មដែលអាចជាជំនួយក្នុងការពង្រីកអាជីវកម្មឱ្យកាន់តែល្អប្រសើរ ក្នុងនោះផងដែរយើងក៏មានការបញ្ចូលវគ្គបណ្តុះបណ្តាលពិសេសមួយដែលស្តីពីការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធិភាពក្នុងការធ្វើអាជីវកម្ម។

អាហារូបករណ៍១០០%នេះ មានផ្តល់ជូន៥០កន្លែងសម្រាប់សហគ្រិនស្ត្រីដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីអភិវឌ្ឍន៍អាជីវកម្មថ្នាក់មូលដ្ឋាន និងធម្យមរយៈពេល៦ខែ ដោយឥតគិតថ្លៃ។ អាហារូបករណ៍នេះអ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

* ទទួលបានវគ្គបណ្តុះបណ្តាលជំញអាជីវកម្មរយៈពេល ៦ខែដែលជួយឲ្យអ្នកបង្កើនប្រាក់ចំណូល និងសមត្ថភាពក្នុងការគ្រប់គ្រងអាជីវកម្មឱ្យបានល្អប្រសើរ

* ទទួលបានការប្រឹក្សាយោបល់អាជីវកម្មយ៉ាងយកចិតទុកដាក់ពីអ្នកជំនាញយកចិតទុកដាក់មួយ ទល់មួយ

* ទទួលបានឱកាសបង្កើនបណ្តាញទំនាក់ទំនងជាមួយសហគិ្រនស្ត្រីដ៏ទៃទៀត
* ទទួលវគ្គបណ្តុះបណ្តាលស្តីអំពីការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យាក្នុងការបើក អាជីវកម្ម

សូមបញ្ជាក់ថា អាហារូបករណ៍១០០%នេះ បើកពាក្យរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ តទៅ។

ដើម្បីដាក់ពាក្យអាហារូបករណ៍អាចទំនាក់ទំនងមកកាន់៖ Vecheka Ban
Marketing and Events Coordinator-SHE nvestments (Support Her Enterprise)
Email: [email protected] ឬលេខទូរស័ព្ទ៖ ០៨៧ ៧០០ ៨០៣ ឬ website: https://www.sheinvestments.com/apply-/ ឬ Facebook page: https://www.facebook.com/shevestments/