(ភ្នំពេញ)៖ គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និស្សិតនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សូមជូនពរប្អូនៗសិស្សថ្នាក់ទី១២ ទាំងអស់ឱ្យប្រឡងជាប់ និងទទួលបាននិទ្ទេសល្អពីការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខ។ យើងដឹងហើយថា អ្នកទាំងអស់បានខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីត្រៀមខ្លួនជាស្រេច ចូលរួមក្នុងការប្រឡងដ៏មានសារសំខាន់នេះ។

សូមក្មួយៗទាំងអស់គ្នា សម្រាកឱ្យបានគ្រប់គ្រាន់ និងពង្រឹងស្មារតីដើម្បីកាត់បន្ថយភាពតានតឹង។ ចូរក្មួយៗត្រូវចងចាំថា ការចូលរួមក្នុងការប្រឡងដ៏សំខាន់បំផុតនេះ ក្មួយៗមានបង្ហាញ នូវភាពមានវិន័យលើខ្លួនឯង ការលើកទឹកចិត្ត និងការតស៊ូ ដើម្បីទទួលបានជោគជ័យក្នុងជិវិត។ អ្នកគ្រប់គ្នានៅសាកលវិទ្យាល័យ AUPP សូមចូលរួមត្រកអរជាមួយក្មួយៗ។

សាកលវិទ្យាល័យ AUPP ជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់នៅកម្ពុជា ដែលបានបើកបង្រៀនកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degree) ដែលមានការទទួលស្គាល់ជាសាកល។ AUPP ផ្តល់នូវកម្មវិធីសិក្សាអាមេរិកាំង ដែលចាក់ឫសជ្រៅក្នុងប្រពៃណីវប្បធម៌ខ្មែរ។ យើងបានប្តេជ្ញាចិត្តក្នុងការបង្កើនចំណេះដឹងរបស់និស្សិត ដើម្បីនាំពួកគាត់ទៅកាន់អាជីពការងារដែលជោគជ័យបំផុត។

សាស្រ្តចារ្យ នៅ AUPP មានសញ្ញាបត្របណ្ឌិតពីសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលមានជំនាញ និងបទពិសោធន៍បង្រៀននិងការស្រាវជ្រាវជាច្រើនឆ្នាំ។ ពួកគាត់បានកំពុងតែប្រើប្រាស់វិធីសាស្រ្ត បង្រៀននិងបច្ចេកវិទ្យាទំនើបៗក្នុងការបង្រៀន ដើម្បីផ្ទេរចំណេះដឹងដល់និស្សិតដូចជាការសិក្សានៅសហរដ្ឋអាមេរិកដែរ។ សាកលវិទ្យាល័យដែគូរបស់ AUPP រួមមានសាកលវិទ្យាល័យអារីហ្សូណា និងសាកលវិទ្យាល័យរដ្ឋហ្វតហេស៍។ សាស្រ្តាចារ្យមកពីសាកល វិទ្យាល័យទាំងពីរនេះត្រូវបញ្ជូនមកបង្រៀននិស្សិតដោយផ្ទាល់នៅ AUPP។ និស្សិតនឹងទទួលបានសញ្ញាបត្រពីរ (២) ក្នុងពេលតែមួយក្រោយ ពេលនិស្សិតបញ្ចប់កម្មវិធីសញ្ញាបត្រពីរនេះដោយជោគជ័យនៅ AUPP។

AUPP បញ្ជូននិស្សិតទៅចុះកម្មសិក្សាទាំងក្នុងស្រុកតំបន់ និងអន្តរជាតិដើម្បីផ្តល់ឱកាសឱ្យពួកគាត់បានអនុវត្ត ក្នុងបរិយាកាសការងារជាក់ស្តែង ដើម្បីត្រៀមខ្លួនជាស្រេចក្នុងអាជីពការងារ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ និស្សិត AUPP បានចុះកម្មសិក្សានៅទីក្រុងញូវយ៉ក ប៉ារីស សិង្ហបុរី ចាកាតា និងតាមបណ្តាស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាលធំៗ។ AUPP ក៏លើកទឹកចិត្តឱ្យនិស្សិតចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងការបង្រៀនស្ម័គ្រចិត្តផ្សេងៗ។ AUPP ក៏បានរៀបចំដំណើរទស្សនកិច្ចសិក្សាជាច្រើនទៅកាន់តំបន់ប្រវត្តិសាស្រ្តនិងវប្បធម៌ខ្មែរ ដែលដឹកនាំដោយសាស្រ្តាចារ្យ បង្រៀនតាមជំនាញរួមមាន៖ វិទ្យាសាស្រ្ត ច្បាប់ ស្ថាបត្យកម្ម ប្រវិត្តិសាស្រ្ត សិល្បៈ និងជំនាញផ្សេងៗទៀត។

និសិ្សតដែលបានបញ្ចប់ការសិក្សានៅ AUPP ត្រូវបានទទួលឱ្យចូលរៀនបន្តសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងបណ្ឌិត ពីសាកលវិទ្យាល័យល្បីៗនៅសហរដ្ឋអាមេរិក។ និស្សិតជ័យលាភីផ្សេងៗទៀតទទួលបានជោគជ័យក្នុងការប្រកបរបរអាជីវកម្ម បម្រើក្នុងស្ថាប័នរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ។

ក្នុងនាមជាគ្រឹះឧត្តមសិក្សាដែលឈានមុខគេនៅកម្ពុជា AUPP បើកបង្រៀនកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degree) ដែលមានការទទួលស្គាល់ជាសាកល ដែលបណ្តុះបណ្តាលនិស្សិតឱ្យទទួលបានចំណេះដឹងពិតៗប្រកបដោយគុណភាពខ្ពស់បំផុត ដើម្បីឱ្យពួគគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងដោះស្រាយបញ្ហា ការធ្វើការជាក្រុម ការទំនាក់ទំនង និងភាពជាអ្នកដឹកនាំ សម្រាប់តម្រូវការក្នុងទីផ្សារការងារសាកល។

សាកលវិទ្យាល័យ AUPP មានទីតាំងស្ថិតនៅអគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉េត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ទូរសព្ទលេខ៖ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ / ០១២ ៨៩៨ ១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh។

ដោយសេចក្តីគោរពស្រឡាញ់!

សាកលវិទ្យាធិការ សាស្រ្តាចារ្យបណ្ឌិត Kenneth Dunn