(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ បានថ្វាយសារថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ដែលចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ចាត់តាំងសម្តេចជានាយករដ្ឋមន្រ្តី ដើម្បីមានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជាថ្មី អាណត្តិទី៦។

សម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយយ៉ាងដូច្នេះថា៖ «តបនឹងព្រះរាជក្រឹត្យដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាខ្ញុំ នឹងរៀបចំសមាសភាពរាជរដ្ឋាភិបាល បញ្ជូនទៅព្រឹទ្ធសមាជិក នៃរដ្ឋសភា នីតិកាលទី០៦ ដើម្បីសុំការផ្តល់សេចក្តីទុកចិត្ត ពីសមាជិក សមាជិកានៃរដ្ឋសភា ដែលនឹងប្រជុំនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ»

ខាងក្រោមនេះជាលិខិតទូលថ្វាយថ្លែងអំណរព្រះគុណរបស់សម្តេចតេជោ ហ៊ុន​ សែន៖