(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ឱកាសគ្រប់បែបយ៉ាង ដល់យុវជនខ្មែរជំនាន់ក្រោយ ក្នុងការចូលរួមបញ្ចេញសមត្ថភាព ដើម្បីចូលរួមស្តារប្រទេសជាតិទាំងក្នុងតំបន់ និងនៅលើសលកលោក។

លោក ស សុខា បានថ្លែងបែបនេះ នៅក្នុងឱកាសលោករួមជាមួយក្រុមការងារចុះសំណេះសំណាល និងអាហាសាម្គី ជាមួយនិសិ្សតអាហារូបករណ៍ ស សុខា សិក្សានៅសកលវិទ្យាល័យ ហឺហ្វីយ៍ ខេត្ត អានហ៊ួយ ប្រទេសចិន នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ។

លោក ស សុខា បានថ្លែងយ៉ាងដូច្នេះថា៖ «ក្រោមការដឹកនាំ និងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជា ការចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា សំដៅលើកកម្ពស់ចំណេះដឹង និងជំនាញដល់យុវជនឱ្យមានសម្ថភាពគ្រប់គ្រាន់ សម្រាប់លើកស្ទួយជីវភាពក្នុងការចូលរួមស្ដារសង្គមជាតិ ដើម្បីដើរឱ្យទាន់សកលភាវុពាណិជ្ជកម្ម ទាំងថ្នាក់តំបន់ និងពិភពលោក»

ជាការពិតណាស់អាហារូបករណ៍ ដែលបានបង្កើតឡើងនេះ គឺតាំងពីអាណាត្តិទី៥មកម្ល៉េះ គឺនៅឆ្នាំ២០១៣ ហើយនិសិ្សតអាហារូបករណ៍ ថា្នក់ជាតិខេត្តព្រៃវែង, បាត់ដំបង់, បន្ទាយមានជ័យ បានជ្រើសរើសជំនាញមានដូចជា៖ ភាសារអង់គ្លេស, គណនេយ្យ, គ្របគ្រង, ទីផ្សារ, ព័ត៌មានវិទ្យា, ធនាគារ, សេដ្ឋកិច្ច, ទេសចរណ៍, ទំនាក់ទំនង់អន្តរជាតិ និងវិស្វករជាដើម ក្នុងនោះក្រុមការងារបានសម្របសម្រួល និងបញ្ជូននិសិ្សតតាមបណ្ដាលសាលារៀនសកលវិទ្យាល័យ គ្រឹះស្ថានអប់រំប្រមាណសរុបចំនួន១៤ ទីតាំងនៅឆ្នាំ២០១៧ និងគ្រោងបញ្ជូននិសិ្សតទៅតាមវិទ្យាស្ថាន សកលវិទ្យាល័យគ្រឹះស្ថានឧត្តមសិក្សា ដែលជាដៃគូរជាង១៨ ទីតាំងតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញនាពេលខាងមុខនេះ ដែលសរុបចំនួន១១៦៥កន្លែង។

លោក អាង សេរីពិសិដ្ឋ ប្រធានទំនាក់ទំនងកិច្ចការងារសម្របសម្រួលអាហារូបករណ៍ក្នុង និងក្រៅប្រទេសបានឱ្យដឹងថា ក្រោមការដឹកនាំរបស់លោក ស សុខា បានផ្តល់អាហារូបករណ៍ ដល់និសិ្សតមកពីបណ្ដាខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ ទៅសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ នៅសកលវិទ្យាល័យ ហឺហ្វយ នៃខេត្ត អានហួយ សាធារណៈរដ្ឋប្រជាមនិកចិនចំនួន៥៣នាក់ ស្រី៨នាក់៕