(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃសុក្រនេះ។

មាត្រា២នៃព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ឲ្យ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា  មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។

ព្រះរាជក្រឹត្យនេះចូលជាធរមាន ចាប់ពីថ្ងៃឡាយព្រះហស្ដលេខាតទៅ៕