(ភ្នំពេញ)៖ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានព្រមានដល់មន្រ្តីរបស់ខ្លួនមួយចំនួន ដែលពាក់ព័ន្ធជាមួយនឹងករណីយកលុយរត់ការ ដើម្បីបានតួនាទីនៅរាជរដ្ឋាភិបាល ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ការចេញលិខិតព្រមាននេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែសីហានេះថា មានមន្រ្តីមួយចំនួននៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ យកលុយរត់ការ ដើម្បីទទួលបានតំណែងនៅក្នុងរាជរដ្ឋាភិបាល។

នៅក្នុងសេចក្តីជូនដំណឹងរបស់គណបក្ស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះបញ្ហានេះ យើងបានហាមឃាត់ដាច់ខាត ព្រោះមិនមែនជានយោបាយរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលនាំទៅដល់ការប្រព្រឹត្តអំពើពុករលួយនោះទេ។ បុគ្គលណា ឬក្រុមណានៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានការពាក់ព័ន្ធចំពោះករណីនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»៕

សម្រាប់ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជូនដំណឹងរបស់គណបក្ស​ដូចខាងក្រោម៖