(ស្វាយរៀង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលការងារយុត្តិធម៌ ក្រោមការសម្របសម្រួលដោយលោក គង់ ចន្ទខេមរិទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច បន្ទប់ជួលលេខ៥ ក្នុងផ្ទះជួលរ៉ាន់ណាបុប្ផាបាវិត ស្ថិតនៅភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រតិបត្កិការចុះបង្ក្រាបនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ រួចឆែកឆេរក្នុងបន្ទប់រកឃើញថ្នាំញៀនចំនួន០៥កញ្ចប់។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះហៀង ថារិទ្ធរង្សី ហៅណៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ​ក្នុងប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះបានដកហូតវត្ថុតាងរួមមាន៖

១៖ ម្សៅក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់(ធំ ០២ កញ្ចប់ តូច ០៣ កញ្ចប់)
២៖ ទូរសព្ទដៃ ចំនួន ០១ គ្រឿង
៣៖ កាបូបដៃតូចចំនួន ០១
៤៖ ថង់សម្រាប់ដាក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕