(ភ្នំពេញ)៖ គេហទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រង (Hack) នៅប៉ុន្មាននាទីមុននេះ។ នេះបើតាមការបញ្ជាក់របស់ ឌួង ដារា អ្នកគ្រប់គ្រងទំព័រ Facebook របស់សម្តេចតេជោ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។

ជាមួយនឹងការប្រកាសពីការលួចចូលទៅគ្រប់គ្រងរបស់ក្រុមជនអនាមិកនេះ លោក ឌួង ដារា ក៏បានច្រានចោលព័ត៌មានដែលបានបង្ហោះថា មានការបែងចែកអាសនៈទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP និងគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ៕