(ភ្នំពេញ)៖ ទូរទស្សន៍ Fresh News នឹងធ្វើការផ្សាយផ្ទាល់ ការដាក់បង្ហាញកំពូលស្មាតហ្វូន Samsung Galaxy Note9 ពីទីក្រុងញូវយ៉ក នៅវេលាម៉ោង១០យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ នេះជាពេលវេលា សម្រាប់អ្នកដែលចូលចិត្ត ប្រើប្រាស់ទូរស័ព្ទទំនើបស៊េរី ចុងក្រោយរបស់សាមសុង ។

បើចង់ដឹងច្បាស់ថា តើទូរស័ព្ទសាមសុង ត្រកូល Galaxy Note ចុងក្រោយនេះ ពិតជាកំពូលស្មាតហ្វូន ដែលមានលក្ខណៈសម្បត្តិពិសេស ជាមួយបច្ចេកវិទ្យា ទំនើបចុងក្រោយខុសពីត្រកូល Galaxy Note រៀមច្បងមុនៗនិងអស្ចារ្យជាង ស្មាតហ្វូនដទៃទៀត ដូចដែលគេហទំព័រជាតិ និងអន្តរជាតិយ៉ាងច្រើនលើសលប់ បានធ្វើការទស្សន៍ទាយដែរឬយ៉ាងណា សូមទស្សនាការផ្សាយផ្ទាល់ទាំងអស់គ្នា៕