(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ ហានិភ័យខ្ពស់ដល់សុខាភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសចំនួន០៤ករណីកន្លងមកដោយក្នុងនោះ ដកហូតវត្ថុតាងបានទម្ងន់សរុប៨៨តោន នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ នៅក្រសួងមហាផ្ទៃ។

សេចក្ដីប្រកាសព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា បទល្មើស០៤ករណី ដែលបង្ក្រាបបាន​​រួមមាន៖

ទី១៖ករណីបើកសិប្បកម្មផលិតកាហ្វេក្លែងក្លាយ និងខុសច្បាប់, ទី២៖ករណីបើកទីតាំងផលិតសាច់ប៉ាតេ មិនអនុលោមតាមច្បាប់, ទី៣៖ករណីបើកសិប្បកម្ម ផលិតម្រេច និងកាហ្វេ មិនអនុលោមតាមច្បាប់ និងទី៤៖ករណីនាំចូលផលិត វេចខ្ចប់ខុសច្បាប់ លើផលិតផលម៉ាក Saint Amand ទឹកសុទ្ធម៉ាក Evian ស្រាបៀម៉ាក Corona និងផលិតផលមួយចំនួនទៀត។

ខាងក្រោមនេះ ជាលិខិតជូនដំណឹងរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៖