(ភ្នំពេញ)៖ រថយន្ដធុនធំ៣គ្រឿង បុកបន្ដបន្ទុយគ្នា តែមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្ដតែប៉ុណ្ណោះ។

ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ ​ស្ថិតនៅតាមផ្លូវទំបន់កប់ស្រូវ ភូមិទួលសំពៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​។

បុរសឈ្មោះ អុន ប្រុស អាយុ២២ឆ្នាំ ស្នាក់នៅខេត្តកំពង់ស្ពឺ ជាអ្នកបើកបររថយន្ដចង្កូតស្តាំ ពាក់ស្លាកលេខ​ PP-2625 រងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ ក្នុងចំណោមរថយន្ដរងគ្រោះទាំង៣ បានឲ្យដឹងថា ​រថយន្តនៅខាងមុខគេ ដែលបានបើកចេញទៅបាត់នោះ ដោយសារតែមិនមានរងការខូចខាតធ្ងន់ធ្ងរ។ ចំណែករថយន្តបើកខាងក្រោយគេម៉ាក HINO ពណ៌ទឹកប៊ិច ពាក់ស្លាកលេខព្រះសីហនុ ​3A-3621 បើកដោយឈ្មោះ ចាប អឿន អាយុ៣០ឆ្នាំ ស្នាក់នៅស្រុកបាធាយ ខេត្តកំពង់ចាម រងការខូចខាតមួយកំណាត់មុខដូចគ្នា។

បុរសដដែលរូបនេះ បានឲ្យដឹងថា គាត់បើកក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នាទាំង៣គ្រឿង តាមផ្លូវទំនប់កប់ស្រូវ ខណៈមកដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវស្ទះផងនោះ ទើបជាន់ហ្វ្រាំងបញ្ឈប់រថយន្ត ស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាក HINO ដូចគ្នា ពាក់ស្លាកលេខព្រះសីហនុ​ 3A-3621 ដែលបើកដោយបុរសម្នាក់ឈ្មោះ ចាប អឿន មកបុករថយន្តគាត់ចំពីខាងក្រោយ បណ្តាលឲ្យរុលចង្កូតទៅបុករថយន្ត១គ្រឿងទៀត ដែលនៅពីខាងមុខរងការខូចខាតតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ សហការជាមួយសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍គោករការ ខណ្ឌព្រែកព្នៅ បានធ្វើការសម្របសម្រួលឲ្យភាគីរថយន្ដទាំង២ ចរចារគ្នាមិនត្រូវ ទើបសម្រេចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរខណ្ឌជាបណ្តោះអាសន្ន រងចាំដោះស្រាយនៅពេលក្រោយ​៕​