(ភ្នំពេញ)៖ នេះគឺជាស្មាតហ្វូនស៊េរីថ្មីផ្សងទៀត របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ទើបតែមានវត្តមានក្តៅៗនៅក្នុងទីផ្សារកម្ពុជាដែលស្ថិតនៅក្នុងខ្សែស្រឡាយត្រកូល J នឹងមានឈ្មោះជាផ្លូវការថា Samsung Galaxy J8 ។

Samsung Galaxy J8 ត្រូវបានរចនាខ្លួនមកយ៉ាងសាមញ្ញស្រស់ស្អាត មិនងាយនឹងឆាប់សុំាភ្នែកអេក្រង់ លាតភ្លឺច្បាស់ត្រជាក់ភ្នែក ដែលមានរូបរាងមិនខុសពីរៀមច្បងស៊េរី J ជំនាន់មុនប៉ុន្មាននោះទេ។

គួររំលឹកផងដែរថា Samsung Galaxy J8 គឺជាស្មាតហ្វូនដែលបំពាក់មកជាមួយកាមេរ៉ាភ្លោះផ្នែកខាងក្រោយ ទំហំ 16 មេហ្គាភិចសែល ជាមួយនឹងកម្រិត Aperture F1.7 មានសមត្ថភាពថតរូបបានកាន់តែស្អាត ទោះក្នុងស្ថានភាពងងឹតបន្តិចក៏ដោយរួមនឹងមុខងារថតរូបពិសេសដូចជាLive Focus និង Bokeh Effects ហើយមួយគ្រាប់ទៀតគឺមានទំហំ 5 មេហ្គាភិចសែល(F1.9) សម្រាប់ថត Portrait។ កាមេរ៉ាក្រោយនេះ ត្រូវបានក្រុមហ៊ុនរចនាបែប Classic ដែលមានរាងបញ្ឈរនៅចំកណ្ដាល និងមាន LED Flashសម្រាប់ជំនួយដល់ការថតពេលយប់និងកន្លែងដែលមានពន្លឺទាបជាដើម ។

ក្នុងនោះក៏មានបំពាក់សេនសឺ ស្កែនក្រយ៉ៅដៃនៅខាងក្រោមកាមេរ៉ាខាងក្រោយនិងមានប្រើប្រាស់ មុខងារដោះសោរ Face Recognition ដែលធ្វើអោយស្មាតហ្វូននេះ កាន់តែមានសុវត្ថិភាព និងទាន់សម័យថែមមួយកម្រិតទៀតផងដែរ។ សំរាប់កាមេរ៉ាមុខវិញ Samsung Galaxy J8 មានភ្ជាប់កាមេរ៉ាទំហំ 16 មេហ្គាភិចសែល អមជាមួយនឹងភ្លើង LED Flash ដែលផ្តល់ជូនអ្នកប្រើប្រាស់ថតរូប Selfie បានយ៉ាងស្រស់ស្អាតបំផុត។

ទូរស័ព្ទនេះ បានរចនាឡើងជាមួយអេក្រង់Premium Super AMOLED 6.0អ៊ីញដែលអាចផ្តល់នូវពណ៌និងកម្រិតភាពច្បាស់ម៉ត់ត្រជាក់ភ្នែក និងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ចេញពីប្រអប់ និងមានកម្លាំងថាមពលថ្មទំហំ3,500mAhដែលជាទំហំធំល្មម អាចអោយអ្នកប្រើប្រាស់ បានយូរ ទាំងការនិយាយ និង លេងបណ្តាញសង្គម អ៊ីនធើណេតផ្សេងៗ។វាបានបំពាក់នូវRAMទំហំ 3GB មេម៉ូរីទំហំ 32GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 256GB ដោយមិនចាំបាច់បារម្ភ ពីការឆាប់ពេញនោះទេ។

ស្មាតហ្វូនស៊េរីថ្មីដ៏ស្រស់ស្អាតនេះ បានដាក់លក់ជាផ្លូវការនៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយទូរស័ព្ទសាមសុងទូទាំងប្រទេសកម្ពុជាជាមួយនឹងតម្លៃ ២៨៩ដុល្លារ ដែលភ្ជាប់ជាមួយជម្រើស៣ពណ៌រួមមាន៖ ពណ៌ខ្មៅ ពណ៌មាស និងពណ៌ស្វាយ។ 

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ៖1800 203 232 ៕