(ភ្នំពេញ)​៖​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប)​ នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ​ ដើម្បីបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃ ដែលលុបមិនជ្រះ​ នាវេលាម៉ោង១០៖០០​ព្រឹក​ ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០១៨​ ខាងមុខ​នៅសាលប្រជុំនៃក្រសួងមហាផ្ទៃ​ (អគារ​ S)​។

បើតាមសេចក្ដីជូនដំណឹងរបស់​ គ.ជ.ប​ ដែលអង្គភាពព័ត៌មាន​ Fresh News ទទួលបាននាថ្ងៃទី១៣​ ខែកក្កដានេះ​ បានឲ្យដឹងថា​ ក្នុងកិច្ចប្រជុំនោះ គ.ជ.ប​ ក៏នឹងបង្ហាញពីដំណើរការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦​ ឆ្នាំ២០១៨​ និងការការពារសន្តិសុខ នៅតាមការិយាល័យបោះឆ្នោត​ និងរាប់សន្លឹកឆ្នោត​ផងដែរ​៕

ខាងក្រោមនេះ​ ជាសេចក្ដីជូនដំណឹងរបស់​ គ.ជ.ប​៖