(ភ្នំពេញ)៖ កាន់តែជក់ចិត្ត និងកាន់តែរំភើបទៀតហើយ ជាមួយនឹងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ វគ្គផ្តាច់ព្រ័ត្រខិតជិតមកដល់ ហើយអ្វីដែលកាន់តែរីករាយទៀតនោះ គឺជាការផ្តល់ជូននូវរង្វាន់ដ៏ច្រើនសន្ឋឹកសន្ធាប់ នូវទូរស័ព្ទដៃស្មាតហ្វូនម៉ាក Huawei Y7 Pro ចំនួន១០គ្រឿង និងទឹកលុយសរុបរាប់លានរៀលផ្សេងទៀត ។

ដើម្បីចូលរួមអបអរនៃការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពានរង្វាន់ពិភពលោក ឆ្នាំ២០១៨ កម្មវិធីមហាសំណាង បានផ្តល់ឱកាសដល់សាធារណជនទូទៅ ក៏ដូចជាអតិថិជនរបស់ខ្លូន ដែលគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិណាមួយ ធ្វើការទស្សន៍ទាយផ្សងសំណាងយករង្វាន់ទូរស័ព្ទស្មាតហ្វូនម៉ាក Huawei Y7 Pro ចំនួនដប់គ្រឿង ថាតើក្រុមជម្រើសជាតិនៃប្រទេសណា ដែលនឹងឡើងមកគ្រងដំណែងជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១៨នេះ។

ចំពោះរបៀបនៃការធ្វើការទស្សទាយរបស់អស់លោកអ្នក ដោយគ្រាន់តែធ្វើការចាប់យក រឺ ដោនឡូត (Download) នូវកម្មវិធី Moha Somnang នៅក្នុង App Store ឬ Play Store ដើម្បីដំឡើងមកលើទូរស័ព្ទរបស់អស់លោកអ្នក រួចលោកអ្នកគ្រាន់តែធ្វើការចុះឈ្មោះតែប៉ុណ្ណោះ ដោយមិនអស់លុយមួយកាក់មួយសេនទេ ហើយធ្វើការទស្សន៍ទាយក្រុមជំរើសជាតិណា ដែលកាន់ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ក្នុងហ្វេសប៊ុកផេក Moha Somang (មហាសំណាង)

កម្មវិធីនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃនេះ រហូតដល់មុនការប្រកួតយកពានរង្វាន់ចាប់ផ្ដើម ហើយការចាប់ឆ្នោតយករង្វាន់នឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកក្កដានេះម៉ោង ៨៖៣០នាទីយប់ តាមរយៈហ្វេសប៊ុកផេកមហាសំណាង Facebook page: Moha Somnang ។

សូមជម្រាបថា ចំពោះការទស្សន៍ទាយនេះគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះ ហើយក្រុមហ៊ុនគ្រាន់តែធ្វើការចំណាយក្នុងការផ្តល់រង្វាន់នូវទូរស័ព្ទស្មាតហ្វូនចំនួន១០រង្វាន់ និងរង្វាន់ទឹកប្រាក់សរុបរាប់លានរៀលផ្សេងទៀតនេះ គឺជាការចូលរួមផ្តល់សំណាងដល់ពុកម៉ែបងប្អូន ដែលបានចំណាយពេលទស្សនានូវការប្រកួតបាល់ទាត់ ដោយមានឱកាសទទួលបានរង្វាន់តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ៖ 093 / 098 / 068 / 099 / 070 235 235 ៕