(ភ្នំពេញ)៖ លោក JUN TAKEGUCHI នាយកគ្រប់គ្រង នៃក្រុមហ៊ុនអចលនទ្រព្យ និងប្រឹក្សាយោបល់ខាងសំណង់ June Cam​Partners Co Ltd បានចេញមកបកស្រាយ​ច្រានចោលចំពោះ​ការចោទប្រកាន់ របស់អតីតសង្សារបស់គាត់ឈ្មោះ AEN QURRATUL និង មិត្តភក្តិរបស់នាងឈ្មោះ Caroline Caringal លើបណ្តាញសង្គម ដែលបានចោទប្រកាន់លោកថា រំលោភលើរាងកាយរបស់នាង(អតីតសង្សារ)។

ខាងក្រោមនេះ ជាសេចក្តីបំភ្លឺទាំងស្រុងរបស់ លោក JUN TAKEGUCHI ដែលមានខ្លឹមសារដូចតទៅ៖

«ភ្នំពេញ - ថ្ងៃព្រហស្បតិ៍ទី ២៨ ខែមិថុនា ឆ្នាំ២០១៨​ នាយកគ្រប់គ្រងនៃក្រុមហ៊ុនអចលនទ្រព្យ និងប្រឹក្សាយោបល់ខាងសំណង់ June CamPartners Co Ltd នៅរាជធានីភ្នំពេញ លោកJUN TAKEGUCHI បានចេញមកបកស្រាយចំពោះការចោទប្រកាន់ ដែលធ្វើឡើងដោយបុគ្គលឈ្មោះ AEN QURRATUL និង Caroline Caringal នៅលើបណ្តាញសង្គមហ្វេសប៊ុកនិងគេហទំព័រផ្សេងៗទៀតនៅលើអ៊ិនធឺណិត។

លោក JUN បាននិងកំពុងប្រឈមនឹងអ្វីដែលគាត់ហៅថា "ការអាម៉ាស់ឥតឈប់ឈរ" បង្កឡើងពីអតីតមិត្តស្រីជនជាតិប៉ាគីស្ថានរបស់គាត់ ហើយលោកកំពុងស្វែងរកជំនួយ ដើម្បីបញ្ចប់ភាពតានតឹងផ្លូវចិត្ត និងភាពអាម៉ាស់របស់គាត់ក្រោយពីនាង Aen Qurratul បានប្រកាសជាសាធារណៈថាគាត់បានរំលោភលើរាងកាយរបស់នាង។

លោក Takeguchi បាននិយាយថា Qurratul ដែលមានឈ្មោះAnnie Khan និងមិត្តរបស់នាង និងមិត្តជនជាតិហ្វីលីពីនរបស់នាង Caroline Caringal ដែលបច្ចុប្បន្នជាអ្នកហាត់ការនៅអង្គការ Vision Fund ក្នុងប្រទេសមីយ៉ាន់ម៉ាបានផុសបង្ខូចកេរ្តិ៍ឈ្មោះរបសើលោក នៅលើហ្វេសប៊ុកនិងវេបសាយដទៃទៀតដើម្បីធ្វើឱ្យគាត់អាម៉ាស់មុខ។

លោក Takeguchi បាននិយាយថា «Khan ដែលជាកូនស្រីរបស់អ្នកការទូតម្នាក់ នៅក្នុងប្រទេសប្រ៊ុយណេនិង Caringal គឺជាសិស្សរួមសាលានៅ សាលាអន្តរជាតិ(International School) នៅរាជធានីភ្នំពេញ។ ពួកគេទាំងពីរនាក់បានសរសេរផុសដោយចោទប្រកាន់ធ្ងន់ធ្ងរប្រឆាំងនឹងខ្ញុំ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីធ្វើឱ្យខ្ញុំអាម៉ាស់"។

លោកបានបញ្ជាក់ថា «ការចោទប្រកាន់នេះ មិនត្រឹមតែធ្វើឱ្យខ្ញុំអាម៉ាស់យ៉ាងច្រើន និងខូចខាតធ្ងន់ធ្ងរប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះខ្ញុំជាមនុស្សល្អ»។

ចំពោះការចោទប្រកាន់ពីបទរំលោកលើរាងកាយ និងធ្វើឱ្យមានស្នាមជាំហើម ដែលនាង បានផុសនៅក្នុងហ្វេសប៊ុករបស់នាងនោះ លោក JUN បានបដិសេធ ដាច់អហង្កាថាគាត់មិនដែលប្រើអំពើហិង្សាចំពោះនរណាម្នាក់ឡើយ ឬទុកឱ្យនរណានៅតែម្នាក់ឯងដែរ។ លោកបានបញ្ជាក់ថា Annie Khan ដែលជានារីម្នាក់ ដែលគាត់យកចិត្តទុកដាក់ និងបានស្រលាញ់គ្នាជាមួយ លោកជាមនុស្សឆែវឆាវ ដែលបានវាយនិងខាំគាត់ជាច្រើនលើកច្រើនសារកាលពីអតីតកាល។

លោក Jun បាននិយាយថា "ខ្ញុំសូមសារភាពថា មានពេលខ្លះក្នុងស្ថានភាព ខកចិត្តខ្លាំង ខ្ញុំបានប្រតិកម្មដើម្បីការពារខ្លួនចំពោះការធាក់ ដាល់ និងទង្វើហិង្សាមួយចំនួនទៀតរបស់នាងមកលើខ្ញុំ។ ប៉ុន្តែខ្ញុំមិនបានធ្វើឱ្យនាងរបួសទេ"។

ចំពោះរឿងដែល Annie បានអះអាងថា លោកបានរត់ទៅប្រទេសជប៉ុន បន្ទាប់ពីលោកបានវាយដំគាត់នោះគឺជារឿង «មិនពិតទាំងស្រុង»។ គាត់បាននិយាយថាគាត់ បានស្តីបន្ទោសនាងចំពោះអាកប្បកិរិយាមិនសមរម្យ នៅក្នុងពេលវត្តមានរបស់វិនិយោគិន នៅការិយាល័យ ដែលទង្វើរបស់នាងបានបណ្តាលឱ្យគាត់បាត់បង់កិច្ចព្រមព្រៀងជំនួញដ៏ធំមួយ នៅពេលនោះ នាងបានខឹងគាត់យ៉ាងខ្លាំង។

"នៅពេលដែលខ្ញុំបានស្តីបន្ទោសនាងនៅទីលាន វាយកូនហ្គោលមួយនាង បានខឹងឆេវឆាវយ៉ាងខ្លាំង ដោយបានវាយដៃខ្ញុំនិងក្រោយមកយកដំបងវាយកូនហ្គោល រុញផ្ទប់នឹងបំពង់ករបស់ខ្ញុំ។ ខ្ញុំភ័យខ្លាចថាជីវិតរបស់ខ្ញុំមានគ្រោះថ្នាក់ ខ្ញុំបានព្យាយាមប្រវេសប្រវាស់គ្រវាត់ដំបង វាយកូនហ្គោលកូនគោលឱ្យឆ្ងាយពីនាង។ នៅពេលនោះពួកយើង បានបាត់បង់ជំហរហើយ ក៏បានដួល។ នាងដួលត្រូវជញ្ជាំងចំណែកខ្ញុំដួលលើនាង។ យើងទាំងពីរនាក់ មានស្នាមជាំហើម ហើយខ្ញុំបានទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត អំពីរបួសរបស់ខ្ញុំ ដែលបង្កឡើងដោយការដួល និងដងវាយកូនហ្គោល»។

ទោះយ៉ាងដូច្នេះក្តី លោក Takeguchi បាននិយាយថា Khan និង Caringal បានព្យាយាមពណ៌នារូបលោកថា ជាសត្វចម្លែកដែលរំលោភលើរាងកាយនាងជាប្រចាំ។ ការពណ៌នានេះ មិនពិតទាល់តែសោះ។

លោក Takeguchi បានឱ្យដឹងថា គាត់បានជួប Khan នៅឆ្នាំ ២០១៦ និងបានស្រឡាញ់គ្នាហើយបន្ទាប់មកបានក្លាយជាជិតដិតនឹងគ្នា។ "ខ្ញុំស្រលាញ់នាងខ្លាំងណាស់រហូតដល់ខ្ញុំចង់ប្តូរ ទៅជាសាសនិកឥស្លាម។ មានពេលមួយនោះខ្ញុំថែមទាំងបានតែងតាំងនាងជាប្រធានចុងភៅ នៃក្រុមហ៊ុនរបស់ខ្ញុំ"។ ប៉ុន្តែតាមចរិតលក្ខណៈធម្មជាតិរបស់នាង នាងបានឆែកអ៊ីម៉ែល និងសារទូរស័ព្ទរបស់ខ្ញុំ ហើយថែមទាំងបានសរសេរសារបញ្ឆេះ ដល់មិត្តភក្តិនារីៗ និងមិត្តរួមការងាររបស់ខ្ញុំផងដែរដោយប្រាប់ពួកគេឱ្យ នៅឆ្ងាយពីខ្ញុំ"។

ឥឡូវនេះ ដោយមានការចូលរួមពី Caringal បញ្ហានេះកាន់តែរីកធំទៅ។ ពួកគេធ្វើឱ្យខ្ញុំអាម៉ាស់ និងធ្វើឱ្យមិត្តភក្តិអ្នកជំនួញរបស់ខ្ញុំអាក់អន់ចិត្តនឹងខ្ញុំ និងសូម្បីតែបុគ្គលិកការិយាល័យរបស់ខ្ញុំ។ ខ្ញុំបានស្វែងរកដំបូន្មានផ្នែកច្បាប់ ដើម្បីរក្សានាងឱ្យនៅឆ្ងាយពីខ្ញុំ។

ក្នុងពេលជាមួយគ្នានេះផងដែរ ខ្ញុំក៏កំពុងស្នើសុំឱ្យប៉ូលីសស៊ើបអង្កេតលើនាង ដែលអះអាងក្នុងរបាយការណ៍ប៉ូលីសថា នាងគឺជាប្រពន្ធរបស់ខ្ញុំ។ រឿងនេះគឺមិនពិតទាំងស្រុងពីព្រោះយើងមិនបានរៀបការទេ។ នាងហ៊ាននិយាយកុហកសូម្បីតែរឿងសំខាន់ដូច្នេះ អ៊ីចឹងហើយ វាបង្ហាញថា នាងបាននិយាយកុហកអ្វីៗគ្រប់យ៉ាងទាំងអស់ផងដែរ "។

លោក Jun មានឯកសារជាច្រើនរួមទាំងរបាយការណ៍វេជ្ជសាស្រ្តរូបភាព នៃការរងរបួសរបស់គាត់ក្នុងអំឡុងពេលការផ្ទុះកំហឹង Khan, សេចក្តីថ្លែងរបស់ប៉ូលីស, ការថតវីដេអូ និងវីដេអូស៊ីស៊ីធីវីបង្ហាញពីKhan យកសម្ភារៈចេញពីអាផាតមិនរបស់គាត់។

"ដំបូងខ្ញុំមិនចង់ធ្វើឱ្យមានបញ្ហាច្រើនទេ ដូច្នេះខ្ញុំនៅស្ងាត់ស្ងៀម ប៉ុន្តែនាងបានបង្កបញ្ហាច្រើនពេកសម្រាប់ខ្ញុំ"។

"ខ្ញុំជាអ្នកអាជីព ហើយខ្ញុំមិនអាចឱ្យខូចកេរ្តិ៍ឈ្មោះបានទេ។ ស្ត្រីទាំងនេះ Khan និង Caringal បានក្លាយជាការគំរាមកំហែងដល់ជីវភាពរស់នៅរបស់ខ្ញុំ។ ពួកគេត្រូវតែត្រូវបានបញ្ឈប់"។

"ខ្ញុំក៏ចង់សុំទោសជាសាធារណៈដល់ អតិថិជនរបស់ខ្ញុំទាំងអស់ ដៃគូពាណិជ្ជកម្ម និងមិត្តភក្តិរបស់ខ្ញុំចំពោះ រាល់ភាពអាម៉ាស់ និងបញ្ហាទាំងឡាយ។ ខ្ញុំធានាថា ខ្ញុំពិតជាចាត់វិធានការ ដើម្បីកែតម្រូវស្ថានការណ៍ ឱ្យល្អប្រសើរឡើងវិញ»៕