(ព្រៃវែង)៖ លោក វង សូត អនុប្រធានក្រុមការងារចុះជួយបក្សថ្នាក់ខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមាស ខេត្តព្រៃវែង នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់សមាជិកប​ក្សទាំង១០០នាក់ នៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ឲ្យប្រឹងប្រែងថែរក្សាសន្តិភាព និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យមាន ស្ថិរភាព។ លោក វង សូត បន្តថា បច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងតែមានការរីកចំរើនទៅមុខជាលំដាប់ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាប្រមុខដ៏ល្អ និងបានមកពីប្រជាជនចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នាផងដែរ កម្ពុជាក្រោយថ្ងៃ០៧ ខែមករា ឆ្នាំ១៩៧៩មក បាននាំយកសន្តិភាព និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងប្រទេស។

លោក វង សូត បានលើកឡើងបែបនេះ ខណៈលោក បានអញ្ជើញចុះសំណេះសំណាល ជាមួយសមាជិកបក្សឃុំជាច ប្រមាណជា១០០នាក់ នៅមន្ទីរបក្សឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោក វង សូត បានលើកឡើងថា ការផ្តល់សេចក្តីទុកចិត្ត របស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិ ក្នុងនោះប្រទេស កម្ពុជាសម្រេចបាននូវគ្រឹះលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្សបានយ៉ាងពេញ លេញ ផ្ទុយពីក្រុម មនុស្សមួយចំនួនដែល បានដើរនិយាយរិៈគន់ មួលបង្កាច់តែ ប្រជាជន និងប្រទេសជាតិខ្លួនឯង ។

លោក បានបន្ថែមថា ដើម្បីរក្សាបាននូវសុខសន្តិភាព និងភាពរីក ចម្រើននេះ គឺអាស្រ័យលើបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាការពារ ពោលគឺកុំចាញ់ឧបាយកលជនឆបោក មួយចំនួនដែលបាន ត្រឹមនិយាយតែមិនបានធ្វើអ្វីទាល់តែសោះ៕