(ភ្នំពេញ)៖ កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះរបាយការណ៍ អង្គការឃ្លាំមើលសិទ្ធិអន្តរជាតិ (HRW) ដែលវាយប្រហារមកលើថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធកម្ពុជា ១២រូប។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន ​​Fresh News ទទួលបាននៅមុននេះ។

កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ បានចាត់ទុកថា របាយការណ៍នេះ គឺជាយុទ្ធនាការប្រឌិតឡើងសំដៅវាយប្រហារជាបន្តបន្ទាប់មកលើកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាការរំលោភបំពានមកលើអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋឯករាជ្យ និងនីតិរដ្ឋ ដើម្បីបម្រើនយោបាយទុច្ចរិតរបស់ជនបរទេសមួយចំនួន និងក្រុមអ្នកនយោបាយក្បត់ជាតិ ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ ដើម្បីបំផ្លិចបំផ្លាញសន្តិភាព ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ។

សេចក្តីថ្លែងការណ៍របស់ កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ បានធ្វើឡើងបន្ទាប់ពី HRW ចេញរបាយការណ៍មួយ ដែលផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ចោទប្រកាន់ទៅលើមន្រ្តីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធកម្ពុជា ចំនួន១២រូបថា បានរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៧០ រហូតមកដល់បច្ចុប្បន្ន៕

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់ កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១៖