(ភ្នំពេញ)​៖​ ជនជាប់ចោទ​ គឹម​ សុខ​ ដែល​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ពី​ក្រោយ​​ឃាតកម្ម​សម្លាប់​លោក​កែម​ ឡី នៅ​ថ្ងៃទី​២៩​ ខែ​មិថុនា​ ឆ្នាំ២០១៨​ ត្រូវ​បាន​តុលាការ​កំពូល​ សម្រេចតម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល​ ពោល​គឺតុលាការបន្តកាត់ក្តីឱ្យ​ គឹម​ សុខ​ ជាប់​ពន្ធនាគារ​ រយៈពេល​១៨ខែ​។

លោក គឹម​ សុខ​ បានជាប់​ចោទ​ពីបទញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ តាម​មាត្រា​៤៩៤​ មាត្រា​៤៩៥​ និង​មាត្រា​៣០៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

បច្ចុប្បន្ន​លោក​ គឹម​ សុខ​ កំពុងត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃស។ លោកក៏នៅ​ជាប់​បណ្តឹង​មួយ​ទៀត​ ដែល​ប្តឹង​ដោយ​មេធាវីសម្តេច​តេជោ​ ហ៊ុន សែន ដូច​គ្នា​គឺ​ពាក់ព័ន្ធ​ករណីដែលអ្នកវិភាគរូបនេះ បាន​ចោទប្រកាន់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស​ រួច​រក​ឃាតក​មិន​ដែល​ឃើញ​៕