(ភ្នំពេញ)៖ សាលាអន្តរជាតិ ខេរីដ (Kent Ridge Internation School) បានត្រឡប់មកមាតុភូមិវិញហើយ នា​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៨ នេះ ជាមួយនឹងជ័យជំនះ ឈ្នះដល់ទៅ ១១មេដាយ ដែល​ជាកិត្តិយស សម្រាប់ប្រទេសកម្ពុជាយើង បន្ទាប់ពីចំណាយពេល​៨ថ្ងៃ ក្នុងការប្រកួត ការជជែកពិភាក្សា (Debate) នៃការប្រឡង «The World Scholar's Cup Global Round » នៅប្រទេសម៉ាឡេស៊ី។

សាលាអន្តរជាតិ ខេរីដ បានដឹកនាំសិស្សានុសិស្សរបស់ខ្លួន ទៅចូលរួមការប្រឡង «The World Scholar's Cup Global Round » នៅប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមប្រកួតប្រមាណជា ៥ ០០០ សិស្សឆ្នើមមកពី ៥០ប្រទេសផ្សេងៗគ្នា ​កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៨ ។ សិស្សានុសិស្ស សាលាអន្តរជាតិ​ ខេរីដ បានទទួលរហូតដល់ទៅ១១មេដាយ រួមមាន៖

. សិស្ស ស្រូយ រ៉ាន្នីហ្សា ទទួលបាន ៤មេដាយ។
. សិស្ស ហង្ស ទីហ្វូរ៉ាអេន ទទួលបាន ៣មេដាយ។
. សិស្ស ផាត អេលីតកតណា ទទួលបាន ១មេដាយ​។
. សិស្ស ចៅ វៃឈាង ទទួលបាន ១មេដាយ។
. សិស្ស តៃ សេងឡុង ទទួលបាន ១មេដាយ។
. សិស្ស លឹម សៀងឡុង ទទួលបាន ១មេដាយ។

នេះជាមោទនភាពបន្តបន្ទាប់ ដែលសិស្សានុសិស្ស សាលាអន្តរជាតិ ខេរីដ តែងតែទទួលបានជ័យជំនះ ជារៀងរាល់ឆ្នាំ មិនថា​ផ្នែកគណិតវិទ្យា (SASMO, SUKEN) ភាសាអង់គ្លេស វិទ្យាសាស្ត្រ កីឡា និង គំនូរជាដើម៕