(ភ្នំពេញ)៖ ដោយសារតែកម្ពុជា ទទួលបាននូវសន្តិសុខ ស្ថិរភាពនយោបាយពេញផ្ទៃប្រទេស ធ្វើឲ្យប្រទេសនេះទទួលបានក្រុមអ្នកវិនិយោគ គ្រប់ប្រទេសបានមកបណ្តាក់ទុន លើវិស័យនានាជាច្រើនដូចជា សំណង់អគារ, ផ្នែកអប់រំ, ផ្នែកសុខាភិបាល, និងផ្នែកចំណីអាហារ ជាដើម។

ជាមួយគ្នានេះដែរ បន្ទាប់ពីបានបើកដំណើរការសាខាទី១ របស់ខ្លួននៅផ្លូវម៉ៅសេទុង ហាងម៉ាស្សាបែបថៃ «ឡេតស៍រីឡេក ស្ប៉ា» បានពង្រីកសាខាទី២ របស់ខ្លួនបន្ថែមទៀត នៅលើមហាវិថីព្រះនរោត្តម នៅក្នុងរាជធានីភ្នំពេញ ដោយផ្តល់សេវាកម្មស្ប៉ា បែបថៃទំនើប ប្លែកទាំងរបៀប និងតុបតែង ដើម្បីរួមចំណែកដល់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍។

ឡេតស៍រីឡេក ស្ប៉ា ជាប្រភេទបូនិចស្ប៉ា មានប្រភពដើមមកពីប្រទេសថៃ ចាប់តាំងពីឆ្នាំ១៩៩៨ ដែលបានផ្តល់ជូននូវភាពស្រស់ស្រាយតាមរយៈការស្ប៉ាដ៏ល្អឥតខ្ចោះ ធ្វើឲ្យលោកអ្នកមានលំនឹងរវាងរាងកាយ និងស្មារតី។ ការផ្តល់ភាពល្អប្រសើរជាងគេនូវគ្រឿងបរិក្ខារ ផលិតផល និងព្យាបាលកម្រិតខ្ពស់បំផុតព្រមជាមួយអ្នកជំនាញ ដែលមានបទពិសោធន៍ និងទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ។

ឡេតស៍រីឡេក ស្ប៉ា មានគោលដៅផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ ដែលប្លែកតែមួយគត់ និងគួរជាទីចងចាំ។ ឡេតស៍រីឡេក ស្ប៉ា មានលក្ខណៈពិសេសប្លែក មានអ្នកជំនាញពូកែៗ ការធានាបាននូវអនាម័យស្អាត ទីតាំងងាយស្រួល និងសេវាកម្មល្អឥតខ្ចោះ។

សូមជម្រាបថា បច្ចុប្បន្ន ឡេតស៍រីឡេក ស្ប៉ា កំពុងបម្រើការចំនួន ២៨កន្លែង ដែលស្ថិតនៅទីតាំងងាយស្រួលទូទាំងប្រទេសថៃ មានដូចជា៖ បាងកក, ឈៀងម៉ៃ, ហួរហ៊ីន, កោះសាមុយ, ក្រាប៊ី, ផាតាយ៉ា, ភូកេត និងមានបីសាខានៅប្រទេសចិនផងដែរ៕