(សៀមរាប)៖ សណ្ឋាគារម៉េម័រ ដែលតែងតែមានប្រជាប្រិយភាព និងការគាំទ្រខ្លាំង ពីសំណាក់អតិថិជន បានផ្តល់កាដូរពិសេសជូនភ្ញៀវជាតិ ក្នុងការមកប្រើប្រាស់សេវាកម្ម ស្នាក់នៅចំនួន១០បន្ទប់ លោកអ្នកនឹងទទួលបាន ការផ្តល់ជូនបន្ទប់ប្រជុំមួយថ្ងៃ ដោយឥតគិតថ្លៃ។

សណ្ឋាគារម៉េម័រ មានកិត្តិយសយ៉ាងក្រៃលែង ដែលបានបម្រើសេវាកម្ម និងរៀបចំកម្មវិធីប្រជុំ ជូនក្រុមការងារ របស់ក្រសួងនានា ក្នុងពេលកន្លងមកដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទូរគមនាគមន៍ ព្រមទាំងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយចំនួនធំ ដែលបានសម្តែងសេចក្តីពេញចិត្តជាខ្លាំង ទៅលើសេវាកម្មបម្រើរបស់ សណ្ឋាគារម៉េម័រ។

សណ្ឋាគារម៉េម័រ ក៏មានការរៀបចំតុបតែង ទៅលើបន្ទប់ប្រជុំ ជាពិសេសបុគ្គលិក ធ្វើការប្រកបដោយទស្សនៈវិស័យខ្ពស់ និងទំនួលខុសត្រូវលើការងារ ដែលធ្វើឲ្យពួកគាត់មានទំនុកចិត្ត និងមិនចង់ឃ្លាតចាកឆ្ងាយសោះឡើយ។

លោក សុង គិមសៀង នាយកគ្រប់គ្រងសណ្ឋាគារ បានថ្លែងថា ភ្ញៀវជាតិយើងភាគច្រើន តែងតែបារម្ភអំពីការបម្រើសេវាកម្ម នៅពេលដែលពួកគាត់ ទៅស្នាក់អាស្រ័យនៅសណ្ឋាគារណាមួយ តែនៅពេលដែលពួកគាត់ មកស្នាក់នៅសណ្ឋាគារម៉េម័រ ក្តីបារម្ភ និងទុក្ខកង្វល់របស់ពួកគាត់បានរសាយបាត់ ហើយថែមទាំងពេញចិត្តពេញថ្លើម លើសេវាកម្មដែលបានផ្តល់ឲ្យទៀតផង។

ដើម្បីទទួលបានការផ្តល់ជូនពិសេសនេះ សូមធ្វើការទាក់ទងតាមរយៈ៖ (855) 63 760 168 / 69 411 777 / 63 963 568, E-mail: [email protected], Learn more: www.memoiresiemreaphotel.com៕