(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការបិទផ្សាយបញ្ជីឈ្មោះ ទីតាំងការិយាល័យ និងបញ្ជីឈ្មោះនៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ វេលាម៉ោង១០៖០០នាទី នាសាលសន្និសីទសារព័ត៌មាន នៃទីស្តីការ គ.ជ.ប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ

គ.ជ.ប បានឱ្យដឹងទៀថា តំណាងភាគីពាក់ព័ន្ធចូលរួមរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, ជំនាញការ JICA និងជំនាញការកូរ៉េ ប្រចាំនៅ គ.ជ.ប, អ្នកសារព័ត៌មានជាតិ និងអន្តរជាតិផងដែរ។

សម្រាបព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖