(ភ្នំពេញ)៖ ស្របតាមកម្មវិធីដែលបានសន្យា ក្រុមហ៊ុន Samsung បានធ្វើការចាប់រង្វាន់ ដើម្បីស្វែងរកអ្នកឈ្នះពីកម្មវិធី «ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់» របស់ Samsung Galaxy S9/ S9+ ដែលបានផ្សាយបន្តផ្ទាល់ នៅស្ថានីយ៍ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 concert កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។ នេះជាការចាប់ឆ្នោតលើកទី១ របស់កម្មវិធីផ្សងសំណាងរបស់ Samsung Galaxy S9/ S9+។

បើតាមលោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ដោយមានការគាំទ្រជាច្រើន ពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ កំពូលស្មាតហ្វូនទំនើបរបស់សាមសុង Galaxy S9/ S9+ ក្រុមហ៊ុនសាមសុង ក៏បានធ្វើការលើកទឹកចិត្ត និងជូននូវកាដូរជាច្រើន ដល់អតិថិជនរាល់ការជាវកំពូលស្មាតហ្វូនដ៏អស្ចារ្យមួយនេះ ដែលរង្វាន់មានដូចជាការបញ្ចុះតម្លៃ $50 ធុងបាស JBL ឆ្នាំងសាក Wireless ស្រោមទូរស័ព្ទ LED និងរង្វាន់សន្ធឹកសន្ធាប់ជាច្រើនទៀត។

ចំណែកកម្មវិធីចាប់ផ្សងសំណាងនេះ ទុកជាចំណងដៃពិសេសពីក្រុមហ៊ុន ដោយធ្វើការចាប់រង្វាន់ធំៗ ចំនួន៦សប្តាហ៍ជាប់គ្នា នៅស្ថានីយ៍ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 concert ហើយនេះ គឺជាសប្តាហ៍ដំបូង ដែលក្រុមហ៊ុន បានធ្វើការចាប់រង្វាន់ជូនដល់អតិថិជន និងបានប្រកាសឈ្មោះអ្នកឈ្នះរង្វាន់នៅសប្តាហ៍ទី១ ផងដែរ។

ក្រៅពីអ្នកឈ្នះរង្វាន់ជាច្រើនផ្សេងទៀត សូមអបអរសាទរ លោក ស៊ុ សុខឃា ជាអ្នកឈ្នះរង្វាន់ Galaxy S9|S9+ 64GB ។ ហើយក៏សូមអបអរសារទរលោក-លោកស្រី ហៃ ង៉ែត ដែលបានឈ្នះរង្វាន់ធំ ប្រចាំសប្តាហ៍នេះ គឺរង្វាន់ម៉ូតូ Honda Zoomer X 2018 មួយគ្រឿង។ ក៏សូមអបអរសាទរម្ចាស់ហាង អៀ សុខហេង ដែលបានទទួលរង្វាន់លើកទឹកចិត្ត Galaxy S9+ 64GB ដែរ ព្រោះជាហាងដែលបានលក់ទូរស័ព្ទមហាសំណាងឈ្នះ មហារង្វាន់ម៉ូតូនេះ។

អ្នកឈ្នះរង្វាន់ទាំងអស់សុទ្ធតែ បានមានចំណាប់អារម្មណ៍ដូចៗគ្នាថា សប្បាយរីករាយ រំភើប អំណរគុណដល់ក្រុមហ៊ុនសាមសុង បានបង្កើតកម្មវិធីដ៏ពិសេសមួយនេះឡើង ដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រផលិតផលសាមសុង ដូចជាពួកគាត់ និងសូមជូនពរក្រុមហ៊ុនសាមសុង ទទួលបានភាពជោគជ័យ និងបន្តបង្កើតបច្ចេកវិទ្យាដ៏ទំនើបៗ បន្តទៀត ដើម្បីបំពេញតម្រូវការសព្វថ្ងៃរបស់អតិថិជន។

ខាងក្រោមនេះ គឺជាឈ្មោះអ្នកដែលទទួលបានរង្វាន់ពីកម្មវិធី «ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់» ពីសាមសុងក្នុងសប្តាហ៍ទី១៖

១៖ រង្វាន់ម៉ូតូ Motor Honda Zoomer X ១គ្រឿង បានទៅលើ ឈ្មោះ ហៃ ង៉ែត

២៖ រង្វាន់Samsung Galaxy S9+ ១គ្រឿង បានទៅលើ ឈ្មោះ ស៊ុ សុខឃា
៣៖ រង្វាន់Samsung Galaxy J6 ២គ្រឿង បានទៅលើ ឈ្មោះ អ៊ុយ ហេង និងឈ្មោះ ហេង ចាន់រដ្ឋា
៤៖ រង្វាន់ទូរទស្សន៍ Samsung TV 32 ៣គ្រឿង បានទៅលើ ឈ្មោះ សៅ សុជាតិ ឈ្មោះ ស្រី ខួច និងឈ្មោះ តូ វីរ:
៥៖ រង្វាន់ធុងបាស Harman Speaker ៥គ្រឿង បានទៅលើ ឈ្មោះ ស៊ុន ដានី ឈ្មោះ រឹម ចន្នី ឈ្មោះ ស្រ៊ាង ពៅ ឈ្មោះ ប៉ែន ម៉ូលីនដា និងឈ្មោះ Lor Muy Leng ការចាប់ឆ្នោតសំរាប់សប្តាហ៍ទី២ គឺនេះថ្ងៃទី១ កក្កដា ២០១៨ នៅក្នុងកម្មវិធី A1 នាម៉ោង១១-១២ ដដែល។ ដូច្នេះនៅចាំអីទៀត? សូមរូសរាន់ជាវ Samsung Galaxy S9/ S9+ ដើម្បីមានឱកាសក្លាយ ជាជនសំណាងបន្ទាប់៕