(ព្រៃវែង)៖ លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញបិទវគ្គ បណ្ដុះបណ្ដាលសង្គ្រោះបឋម (First​ Aid Training​ Mission)​

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកនាយកក្រុមហ៊ុន St John​ Phnom​ Penh​ និងមានការចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធ​ទាំងបីប្រភេទ​ មន្ត្រីរាជការគ្រប់ប្រភេទ​ លោកគ្រូ-អ្នកគ្រូ​ និងសិស្សានុសិស្ស នៅក្នុងវិទ្យាល័យព្រះនរោត្ដម ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង​ មានសរុបចំនួន៤០៣នាក់៕