(រតនគីរី)៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ នៅស្រុកលំផាត់ ខេត្តរតនគីរី លោក ញ អង្គួត អតីតមេដឹកនាំខ្មែរ ក្រហមតំបន់បីស្រុក ខេត្តរតនគីរី បានថ្លែងថា ពួកគាត់បានឆ្លងកាត់សង្រ្គាម និងវេទនាឆ្អែត ហើយពួកគាត់តែងតែបួងសួងឲ្យសង្រ្គាមស៊ីវិល នៅស្រុកខ្មែរបានចប់ ពីព្រោះសង្រ្គាមបានបំផ្លិចបំផ្លាញជាតិ យ៉ាងច្រើនឥតគណនាបានឡើយ។

លោក ញ អង្គួត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិ ដូចសព្វថ្ងៃនេះ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមកុំចាញ់បោកមនោគម នយោបាយបោកប្រាស់ ធ្វើឲ្យប្រទេសអសន្តិសុខនយោបាយ អស្ថេរភាពសង្គម របស់ពួកអាត្មានិយម មិនគិតប្រយោជន៍ជាតិ និងប្រជាជន។ សូមបងប្អូនទាំងអស់អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខកុំបីខាន៕