(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋ ធ្វើពីឈើប្រកសង្ក័សីជាច្រើនខ្នង ត្រូវបានអគ្គិភ័យឆេះបំផ្លាញ ទាំងព្រឹកព្រលឹមថ្ងៃអាទិត្យទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ ដែលមានទីតាំងស្ថិតនៅជិតវត្តដំបូកខ្ពស់ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។

អគ្គិភ័យខាងលើបានបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិជាច្រើន តែមិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ ។

សូមបញ្ជាក់ថា សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ តែមិនអាចទប់បានទេ ដោយសារទីតាំងឆេះខាងលើផ្លូវតូចចង្អៀត ទើបធ្វើឲ្យរថយន្តពន្លត់អគ្គិភ័យ ពិបាកក្នុងការជួយបាញ់ពន្លត់។ 

យ៉ាងណាអគ្គិភ័យនេះ បានរលត់ទៅវិញនៅម៉ោងជាង៦ព្រឹកថ្ងៃដដែលនេះ៕