(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជន បានរៀបចំ «វគ្គបណ្តុះបណ្តាលដល់ភ្នាក់ងារគណបក្ស និង អ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦»។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ឡាវ វ៉ាន់ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជន និងលោក កៅ ប៊ុនណាត ប្រធានគណៈកម្មាធិការ គណបក្សស្រុកបាធាយ និងសិក្ខាកាមចូលរួមប្រមាណ១៩៨នាក់។

លោក ឡាវ វ៉ាន់ បានណែនាំឲ្យសិក្ខាកាមទាំងអស់ខិតខំស្តាប់គ្រូឧទ្ទេស​ ដើម្បីទទួលបានចំណេះដឹង​ និងយល់ច្បាសអំពីតួនាទីភារកិច្ច​ និងសិទ្ធក្នុងការធ្វើជាភ្នាក់ងារគណបក្ស​ និងសង្កេតការណ៍ឲ្យបានខ្ជាប់ខ្ជួន​ ហើយនិងចូលរួមមតិយោបល់ ក្នុងការពិភាក្សាសួរដេញដោលដើម្បីទទួលបានចំណេះដឹងកាន់តែច្បាស់​ ដែលចាំបាច់ត្រូវប្រើប្រាស់ក្នុងពេល ចុះអនុវត្តន៍នាពេលដ៍ខ្លីខាងមុខនេះ។

សូមបញ្ជាក់ថា​ នេះជាលើកទី៥ហើយ ដែលក្រុមការងារថ្នាក់កណ្តាលចុះ​ជួយស្រុបាធាយ បានរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលនេះ​ ដែលគិតទាំង៥វគ្គ មានសមាជិកចូលរួមរហូតជាង១ពាន់នាក់ ដើម្បីពង្រឹងសម្ត្ថភាពយុវជនជាសកម្មជនគណបក្ស​ ដើម្បីចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោត ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា ខាងមុខនេះ៕