(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់នៅប្លុកអឺរ៉ុបដូចគ្នា​ ស្វីស​ រកបាន៣ពិន្ទុបន្ថែម​ ក្រោយយកឈ្នះស៊ែប៊ី លទ្ធផល​ ២-១​ បញ្ចប់ជុំទី២នៃពូល​ E ក្នុង​ World Cup 2018 នៅប្រទេសរុស្ស៊ី។

ស៊ែប៊ី​ បានធ្វើការនាំមុខស្វីស​ ១គ្រាប់មុនតាំងពីនាទីទី៥​ វគ្គទី១​ មកម៉្លេះ តែត្រូវបាន​ Granit Xhaka មកពីក្លឹប​ Arsenal ជួយឲ្យស្វីសតាមស្មើវិញនៅនាទីទី៥២​ និងមិត្តរួមក្រុម​ Shaqiri រកបានគ្រាប់ជ័យជម្នះនៅនាទីទី៩០+១។

៣ពិន្ទុបន្ថែមនេះដែរ​ ធ្វើឲ្យស្វីស​ រកបាន៤ពិន្ទុស្មើនឹងប្រេស៊ីល​ ឆ្លងកាត់២ប្រកួតដូចគ្នាឈរលេខរៀងទី២​ ក្នុងពូល​ E បណ្តោះអាសន្ន​ និងស៊ែប៊ី​ ឈរនៅលេខ៣​ មាន៤ពិន្ទុដែរ​ និងក្រុមហាលអាវ​ កូស្តារីកា​ លេខ៤​ ឈរបាតតារាង​ គ្មានពិន្ទុទេ៕