(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា ដំណើរការ​សំណេរ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឆ្នាំ​សិក្សា ២០១៧-២០១៨ ប្រព្រឹត្ត​ទៅ​​រយៈ​ពេល​ពីរ​ថ្ងៃ​ គឺ​ថ្ងៃ​ទី ២០-២១ ខែ​សីហា ឆ្នាំ២០១៨។

សូមជម្រាបថា ការប្រឡងសញ្ញាបត្របាក់ឌុប គឺជាពេលវេលាដ៏មានសារសំខាន់មួយសម្រាប់ជីវិតសិក្សារបស់យុវជន បន្ទាប់ពីខិតខំប្រឹងសិក្សាតាំងពីថ្នាក់ទី០១ ដល់ ថ្នាក់ទី១២។ ការប្រឡងនេះ ក៏ដើម្បីឈានជើង បន្តទៅសិក្សានៅថ្នាក់មហាវិទ្យាល័យផងដែរ៕