(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើនិយាយពីទង្វើសហរដ្ឋអាមេរិកដែលខ្ចីដៃក្រុមក្បត់ជាតិ សម រង្ស៊ី ធ្វើជាលេសរំលោភអធិបតេយ្យកម្ពុជាម្ដងអីចេះម្ដងអីចុះ ពិសេសថ្មីៗនេះស្ដីពីបញ្ហាទណ្ឌកម្មបង្កកទ្រព្យសម្បត្ដិខ្សល់នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សសម្ដេចតេជោ ហ៊ុន សែន ក្រោមលេសរបបផ្ដាច់ការ ឬក៏ការរំលោភសិទ្ធិមនុស្សយ៉ាងណាយ៉ាងណីរបស់អាមេរិកនោះ គឺគ្មានអ្វីចម្លែកនោះទេ។ 

ពីព្រោះទង្វើបង្កកទ្រព្យសម្បត្ដិខ្សល់នេះ គឺគ្រាន់តែជាចេតនាម្ដងហើយម្ដងទៀត របស់អាមេរិកដើម្បីបញ្ជេះកំហឹងប្រជាពលរដ្ឋខ្មែរឲ្យចេញដើរតាមផ្លូវថ្នល់ ឬបដិវត្ដពណ៌ដើម្បីទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់សម្ដេចតេជោ ហ៊ុន សែន ដែលប្រជាពលរដ្ឋគោរព ស្រលាញ់តែប៉ុណ្ណោះ។

បើនិយាយពីភូមិសាស្រ្ដនយោបាយ បានសេចក្ដីថាអាមេរិកបានខ្ចីសម្លេងក្រុមក្បត់ជាតិ សម រង្ស៊ី ធ្វើជាលេសដើម្បីលូកដៃចូលកិច្ចផ្ទៃក្នុងស្រុកខ្មែរ ក្នុងការទប់ឥទ្ធិពលចិនហ្នឹងឯង។

ជាក់ស្ដែងចំពោះទង្វើអាមេរិកនេះ ដូចយើងទំាងអស់គ្នាឃើញថ្មីៗនេះនូវភាពអំនួតក្អេងក្អាងលោក កឹម សុខាដោយរៀបរាប់យ៉ាងក្បោះក្បាយប្រាប់សកម្មជនខ្លួននៅប្រទេសអូស្រ្ដាលី ស្ដីពីផែនការណ៍បដិវត្ដពណ៌ និងលោក សម រង្ស៊ី ដែលលួចចុះហត្ថលេខាកាត់ខេត្ដខ្មែរភាគឥសាន្ដចំនួន៤ ឲ្យទៅជនជាតិភាគតិចម៉ុងតាញ៉ាយួន ដែលមានអាមេរិកំាងនៅពីក្រោយខ្នងជាភស្ដុតាង។

លោក រត្ន័ សណ្ដាប់ បន្ដថា បើហេតុនេះបើនិយាយទង្វើអាមេរិកបង្កកធនធាន ឬលុយកាក់ខ្សល់លោក ហ៊ីង ប៊ុនហៀងនេះ គឺពុំមែនអាមេរិកមិនដឹងថាលោក ហ៊ីង ប៊ុនហៀង ពុំមានប្រាក់១ដុល្លារ ឬធនធានអ្វីដែលស្ថិតក្នុងទឹកដីអាមេរិក ឬធនាគារនោះទេ។ ត្រង់នេះហើយដែលយើងហៅថា ជាទង្វើបង្កកទ្រព្យសម្បត្ដិ ឬលុយកាក់ខ្យល់នោះ? និយាយត្រង់ចំណុចនេះផងដែរអ្នកជំនាញអារ្យធម៌ខ្មែរ ក៏បានចោទជាសំនួរនិងឆ្លើយថា៖ ហេតុអ្វីអាមេរិកត្រូវប្រើនយោបាយបង្កកទ្រព្យសម្បត្ដិ ឬលុយកាក់ខ្យល់មកលើនាយឧត្ដមសេនីយ៍? ពីព្រោះក្នុងគោលបំណងឲ្យមហាជន នឹងកងទ័ពមានការសង្ស័យតែប៉ុណ្ណឹងឯង។

បើងាកក្រោយបន្ដិច បើថ្លែងពីទង្វើអាមេរិកទំាងនេះ កាលពីទសវត្សរ៍១៩៧០ ក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចឪព្រះបរមរតនកោដ្ឋនៃយើង ក្នុងសម័យនោះយើងឃើញថាអាមេរិក និងគូកនខ្លួនក៏បានបំផុសនូវពាក្យចចាមអារាម នឹងលាបពណ៌យ៉ាងមានប្រសិទ្ធិភាពបំផុតផងដែរ។ ក្នុងនោះ៖ ទីមួយ៖ សម្ដេចឪលក់ដីឲ្យយួន ទីពីរ៖ សម្ដេចឪរំលោភសិទ្ធិមនុស្ស និងទីបី៖ សម្ដចេឪ ពុករលួយហ្នឹងឯង។ ដោយហេតុនេះ ក្នុងសម័យនោះចំពោះពាក្យចចាមអារាមអស់ទំាងនេះ ត្រូវបានគេបំផុសយ៉ាងពេញនិយមបំផុត ពិសេសការចោទព្រះអង្គថា មានលុយរាប់រយរាប់ពាន់លានដុល្លារ ម្ដងថាដាក់នៅធនាគារនេះ ម្ដងថានៅធនាគារនោះយ៉ាងដូច្នោះឯង។ តែតាមពិតជាក់ស្ដែង គឺព្រះអង្គពុំមានទ្រព្យធនធានអ្វីនោះទ្បើយ។

ត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ ក៏បានបញ្ជាក់យ៉ាងដូច្នេះថា ចំពោះករណីនេះបើអាមេរិកចង់មានមហិច្ឆិតាលើកយកផែនការណ៍ទំាងនេះ មកអនុវត្ដម្ដងទៀត ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលសម្ដេចជោ ហ៊ុន សែន ឲ្យដូចកាលពីទសវត្សរ៍១៩៧០នោះគឺពុំបានជោគជ័យនោះទេ។ ពីព្រោះថាទសវត្សរ៍១៩៧០ គឺមេទ័ពក្បត់ព្រះអង្គព្រះបរមរតនកោដ្ឋនៃយើង។ ផ្ទុយទៅវិញបច្ចុប្បន្នគឺមេទ័ពទំាងអស់ស្មោះត្រង់ និងរាជរដ្ឋាភិបាលដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។ បានសេចក្ដីថា «កម្ពុជាបច្ចុប្បន្ន ពុំមែនជាតុក្កតារបស់អាមេរិក» នោះទេ។

ស្ថិតក្នុងរឿងរ៉ាវប្រជាធិបតេយ្យនេះដែរបើនិយាយពីភាពអួតអាមេរិក ក្នុងការសំដៅលើមេដឹកនំាណាមួយថាប្រជាធិបតេយ្យ ឬមិនប្រជាធិបតេយ្យនោះ គឺអាស្រ័យលើអាមេរិកមើលឃើញការបម្រើដល់ផលប្រយោជន៍អាមេរិក ឬអត់តែប៉ុណ្ណោះ។ ក្នុងករណីនេះមិនថាប្រទេសកម្ពុជាយើង ឬហ្វីលីពីន ឬប្រទេសផ្សេងៗក្នុងតំបន់ ឬប្រទេសដទៃទៀតលើពិភពលោកទ្បើយ។ បើពោលឲ្យខ្លីរាល់ទង្វើអាមេរិកក្នុងរឿងប្រជាធិបតេយ្យនេះ គឺមិនខុសដូចពាក្យសុភាសិតខ្មែរថា «មាត់និយាយផ្សេងដៃផ្សឹង» នោះទ្បើយ។

ក្នុងន័យផលប្រយោជន៍អាមេរិកនេះ បើនិយាយពីចេតនាអាមេរិក និងគូកនខ្លួនស្ដីពីបញ្ហាបង្កកទ្រព្យសម្បត្ដិ ឬលុយកាក់ខ្សល់លោក ហ៊ីង ប៊ុនហៀង ដោយចោទថានេះជាវិធានការឆ្លើយតបទៅនឹងមេដឹកនំាកម្ពុជាផ្ដាច់ការ ឬយ៉ាងណាយ៉ាងណីនោះ ត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បានចោទជាចម្ងល់ទៅវិញថា តើមានមេដឹកនំាផ្ដាច់ការណាមួយលើលោកនេះ មានមេទ័ពតែម្នាក់ដូចអាមេរិកបានបង្កកនេះ? ច្បាស់ណាស់! ទាល់តែមានមេទ័ពច្រើនជុំវិញខ្លួនទើបហៅថាជនផ្ដាច់ការ។ បើដូចនេះ ចំពោះអ្វីដែលអាមេរិកនិងកូកនខ្លួនកំពុងចោទប្រកាន់ម្ដងហើយម្ដងទំាងនេះ តើមិនហៅថារឿងនយោបាយដោយភូតភរបំភ្លៃ យ៉ាងច្បាស់ក្រទ្បែតទេឬអ្វី?
បើដូច្នេះត្រង់ចំណុចនេះលោក រត្ន័ សណ្ដាប់ ក៏បានថ្លែងទំាងអស់សំណើចយ៉ាងដូច្នេះថា «តិចលោឮយើងនិយាយយ៉ាងដូច្នេះ ពួកក្បត់ជាតិ សម រង្ស៊ី ឬអាមេរិកខិតខំប្រមូល ឈ្មោះមេទ័ព ឬឥស្សរជនៗសំខាន់ ដើម្បីដាក់ក្នុងបញ្ជីខ្មៅបង្កកទ្រព្យថែមទៀតទៅ?៕