(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិស៊ែប៊ី​ ចាប់ផ្តើមប្រកួតដំបូងនៅ​ World Cup 2018 ដោយប៉ះកូស្តារីកា​ បើកឆាកនៃពូល​ E នាម៉ោង​ ៧យប់នេះ​ (ម៉ោងនៅកម្ពុជា)។

ការប្រកួតនេះនឹងធ្វើឡើងនៅកីឡដ្ឋាន Samara Arena ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់បានចំនួន​ ៤៥០០០នាក់​ ស្ថិតក្នុងទីក្រុង​ Samara នៃប្រទេសរុស្ស៊ី។

កីឡាករ​ Kolarov និង​ខ្សែបម្រើ​ Nemanja Matic ជាកម្លាំងសំខាន់របស់ជម្រើសជាតិស៊ែប៊ី ខណៈអ្នកចាំទី​ Keylor Navas ជាកីឡាករស្នូលរបស់កូស្តារីកា​ ដែលជាអ្នកចាំទីដៃទី១​ មកពីក្លឹប​ Real Madrid៕