(ភ្នំពេញ)៖ លោក ហេង សាអែម អាយុ៦៨ឆ្នាំ មានទីលំនៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីសិទ្ធិកាន់កាប់អចលវត្ថុ (ប្លង់ដី) មួយកន្លែង ដែលមានទីតាំងនៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដូច្នោះបើបងប្អូនណា ប្រទះឃើញសូមអញ្ជើញមកប្រគល់ជូនឲ្យម្ចាស់វិញ នឹងមានជូនសោគុណ។

ប្រសិនបងប្អូនណា ប្រទះឃើញ សូមមេត្តាយកមកប្រគល់ជូនលោកស្រី សុវណ្ណកុល ដែលជាម្ចាស់ថ្មីវិញ តាមលេខទូរស័ព្ទ ០១៧ ៧៤ ០៤ ៥៣, ០៩៨ ៧៤ ០៤ ៥៣។

ជាមួយគ្នានេះ ម្ចាស់ដីបានអះអាងថា ប្រសិនបើអ្នកណាម្នាក់ដែលយកលិខិតផ្ទេរសិទ្ធិកាន់កាប់អចលវត្ថុនេះ ទៅអះអាងថាជារបស់ខ្លួននោះ គឺជារឿងមិនពិតឡើយ ម្ចាស់ដីសូមធានាអះអាងចំពោះមុខច្បាប់៕