(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងមួយ ប្រាប់ដល់សាធារណៈជនឲ្យដឹងថា គណៈកម្មការមូលបត្រកម្ពុជា បានចាប់ទទួលពាក្យស្នើសុំអាជ្ញាបណ្ណ ការអនុញ្ញាតធ្វើជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ, ក្រុមហ៊ុនថែរក្សារទ្រព្យសម្បត្តិជំនួស, ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង, ក្រុមហ៊ុនអភិបាលមូលនិធិ ភ្នាក់ងារគ្រប់គ្រងមូលនិធិ, ភ្នាក់ងារក្រោដហ្វាន់ឌីង និងភ្នាក់ងារចែកចាយលក់មូលនិធិ ចាប់ពីថ្ងៃនេះតទៅ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់គណៈកម្មការមូលបត្រកម្ពុជា ទាំងស្រុង៖