(ភ្នំពេញ)៖ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបន្តកើតឡើង ដោយសាំងធម្មតាត្រូវលក់រាយតាមស្ថានីយ ៤៣០០រៀលក្នុង១លីត្រ និងតម្លៃម៉ាស៊ូតត្រូវលក់៤១០០រៀលក្នុង១លីត្រ ដែលតម្លៃនេះ ត្រូវអនុវត្តន៍ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម ស្ដីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕