(សៀមរាប)៖ នគរបាលស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ខណៈដែលមេឃកំពុងបង្អុរភ្លៀងរលឹមតិចៗនោះ កើតមានករណីរន្ទះបាញ់មួយបណ្តាលឲ្យគោងាប់ចំនួន១១ក្បាល។

សត្វគោដែលងាប់នោះមានមេចំនួន ១០ក្បាល និងគោឈ្មោះចំនួន ១ក្បាល។ ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចខាងកើតភ្នំបង្គូវ ចម្ងាយពីភូមិគ្រៀលពង ប្រហែល ២គីឡូម៉ែត្រក្នុងឃុំពពេល ស្រុកសូទ្រនិគមន៍។

ម្ចាស់គោមានឈ្មោះ វី វីត ភេទប្រុស អាយុ ១៤ឆ្នាំ នៅភូមិព្រៃលាន ឃុំពពេលស្រុកសូទ្រនិគមន៍ ខេត្តសៀមរាម៕