(ស្វាយរៀង)៖ លោក មាស ប៊ុនឡី ប្រធានក្រុមការងារចុះជួយឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានទទូចឱ្យក្រុមការងារបក្សរួមជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ច គឺជាអ្នកបម្រើរាស្ត្រមិនមែនធ្វើជាចៅហ្វាយរបស់រាស្ត្រនោះទេ ដូច្នេះត្រូវបម្រើរាស្ត្រដោយស្មោះត្រង់ និងផ្តល់សេវាសាធារណៈនានា ឱ្យឆាប់រហ័សជូនពលរដ្ឋ។

លោក មាស ប៊ុនឡី បានលើកឡើងបែបនេះ ក្នុងឱកាសដែលលោកបានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារបក្ស នៅស្នាក់ការបក្សឃុំពោធិរាជ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ។

ប្រធានក្រុមការងារ បានបន្តថា គណបក្សប្រជាជន គឺជាគណបក្សចាស់ទុំមួយដោយបានផ្សារភ្ជាប់ការធ្វើអំពើល្អ និងបានរួមសុខរួមទុកជាមួយ ប្រជាពលរដ្ឋជាពិសេស គឺបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ហើយបានអភិវឌ្ឍន៍ ប្រទេសតាំងពីបាតដៃទទេរ ឱ្យរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា។ ជាមួយគ្នានេះលោក ក៏បានជំរុញឱ្យក្រុមការងារបក្សទាំងអស់ត្រូវចុះឱ្យដល់មូលដ្ឋានដល់ខ្នងផ្ទះដើម្បីឱ្យដឹងពីទុកលំបាកនានា ​ដែលប្រជាពលរដ្ឋត្រូវការហើយដោះ ឱ្យបានទាន់ពេលវេលា។

លោក មាស ប៊ុនឡី បានអំពាវនាវដល់សមាជិកបក្សទាំងអស់ត្រូវទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិដើម្បីនាំមកសុខសន្តិភាព ស្ថេរភាពនយោបាយការអភិវឌ្ឍរីចម្រើនជាបន្តបន្ទាប់ទៀត៕