(ភ្នំពេញ)៖ វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអូស្ត្រាលី Australian Institute for Science and Technology (AIST) បានផ្តល់ការបណ្តុះបណ្តាលតាមគុណភាពស្តង់ដាប្រទេសអូស្ត្រាលី ជូននិស្សិតកម្ពុជា តាមរយៈការសិក្សាអនឡាញ (online education) នេះដោយសារតែការសិក្សាបែបនេះផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់និស្សិតដែលមមាញឹកនឹងការងារ ឬក៏កំពុងសិក្សានៅសាលាដទៃជាដើម។

ស្ថានិក និងជានាយកវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអូស្ត្រាលី លោកបណ្ឌិត ឃុន សូគ្រីន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែឧសភានេះថា សាកលវិទ្យាល័យជាច្រើនលើពិភពលោក ដូចជាសាកលវិទ្យាល័យ the University of Melbourne, Monash University និង Harward University បានបង្រៀនមុខជំនាញជាច្រើនតាមការសិក្សាអនឡាញ។ ការសិក្សាតាមប្រព័ន្ធអនឡាញជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអូស្ត្រាលីមានលក្ខណៈសាមញ្ញនិងងាយស្រួល ហើយនិស្សិតអាចទទួលបានផលប្រយោជនជាច្រើនដូចជានិស្សិតអាចសិក្សាគ្រប់ទីកន្លែង គ្រប់ពេលវេលា សន្សំពេលវេលានិងថវិកាជាច្រើនដោយមិនចាំបាច់ធ្វើដំណើរទៅរៀន។

ជាពិសេសនិស្សិតអាចសិក្សាជាមួយសាស្រ្តាចារ្យបរទេស ដែលមិនអាចមានពេលលវេលាមកបង្រៀននៅក្នុងថ្នាក់រៀនដោយផ្ទាល់បាន។ និស្សិតអាចសិក្សាលើមុខជំនាញជាច្រើន ចាប់ពីកំរិតបរិញ្ញាបត្ររង បញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ជាពិសេសមុខជំនាញផ្នែកភាសាអង់គ្លេសជាមួយនឹងសាស្ដ្រាចារ្យមកពីប្រទេសអូស្ត្រាលី ដូចជាលោកបណ្ឌិត Matthew Piscioneri និង លោកបណ្ឌិតMila Arden។ នាពេលបញ្ចប់ការសិក្សាជាប់ចំណាត់ថ្នាក់លេខមួយនៅវិទ្យាស្ថាន នឹងត្រូវបញ្ជូនទៅកម្មសិក្សានៅប្រទេសអូស្ដ្រាលីផងដែរ។

សូមបញ្ជាក់ថា សញ្ញាបត្រដែលទទួលបានពីការសិក្សាតាមអនឡាញ ជាមួយ AIST មានតម្លៃស្មើ និងដូចគ្នានឹងសញ្ញាបត្រដែលទទួលបានតាមរយៈការសិក្សាក្នុងថ្នាក់រៀនដោយផ្ទាល់ដែរ។ ក្នុងឱកាសដ៏ពិសេសនេះដែរ វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអូស្ត្រាលី ក៏បានប្រកាសផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែង ក្នុងនោះអាហារូបករណ៍១០០ភាគរយ មានចំនួន៥កន្លែង អាហារូបករណ៍៧៥ភាគរយ មានចំនួន១៥កន្លែង និងអាហារូបករណ៍៥០ភាគរយ មានចំនួន៣៥កន្លែង ជូននិស្សិតកម្ពុជាដែលមកដាក់ពាក្យចូលរៀនមុនគេ។ សូមប្រញាប់ឡើងការទទួលចុះឈ្មោះយកអាហារូបករណ៍នេះចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃចូលរៀនក្នុងខែមិថុនា ខាងមុខនេះ ៕

ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ៖ 086 22 32 42, 089 22 32 42 ឬ សូមចូលទៅកាន់ វេបសាយ៖ www.aist-edu.com

វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអូស្ត្រាលីនាំការបណ្តុះបណ្តាលពីប្រទេសអូស្រ្តាលីជូនដល់និស្សិតរបស់កម្ពុជា !