(កំពង់ចាម)៖ ក្រសួងសុខាភិបាល តាមរយៈមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅទូទាំងខេត្តកំពង់ចាម សូមអញ្ជើញមកពិនិត្យព្យាបាល ពិគ្រោះ និងធ្វើការវះកាត់ បកភ្នែក ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ។

សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ការពិគ្រោះ ពិនិត្យ និងការវះកាត់ជំងឺភ្នែកខាងលើនេះ គឺធ្វើឡើងដោយឥតគិតថ្លៃ និងមានការជួយព្យាបាលពីសំណាក់ក្រុមគ្រួពេទ្យចិន លើជំនាញផ្នែកចក្ខុនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម ដូចខាងក្រោម៖