(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) បានបង្ហាញការិយាល័យបោះឆ្នោតសរុប២២,៩៦៧ នៅ២៥មណ្ឌលរាជធានី-ខេត្ត នៅទូទាំងប្រទេស និង វេបសាយ ដើម្បីឱ្យពលរដ្ឋងាយស្រួលរកការិយាល័យរបស់ខ្លួន ដោយប្រជាពលរដ្ឋ គ្រាន់តែចុចលើ link នៅតាមខេត្តតែប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

យោងតាមលទ្ធផលផ្លូវការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានចំនួន ៨.៣៨០.២១៧នាក់។

ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ អាចទៅពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធរបស់ខ្លួនលើគេហទំព័រ www.voterlist.org.kh ផងដែរ៕

ដើម្បីភាពងាយស្រួលស្វែងរកទីតាំងការិយាល័យបោះឆ្នោតនៅតាមមណ្ឌលនីមួយៗ ពលរដ្ឋអាចចុចចូលក្នុង Link នៅតាមរាជធានី-ខេត្ត ដែល គ.ជ.ប បានបង្ហាញដូចខាងក្រោម៖

១៖ ខេត្តបន្ទាយមានជ័យ ១,០៧០ www.necelect.org.kh/khmer/pollingstations/BanteayMeanchey  
២៖ ខេត្តបាត់ដំបង ១,៦៥៥ www.necelect.org.kh/khmer/pollingstations/Battambang  
៣៖ ខេត្តកំពង់ចាម ១,៦៥៩ www.necelect.org.kh/khmer/pollingstations/KampongCham  
៤៖ ខេត្តកំពង់ឆ្នាំង ៧៩០ www.necelect.org.kh/khmer/pollingstations/KampongChhnang  
៥៖ ខេត្តកំពង់ស្ពឺ ១,៤៨២ www.necelect.org.kh/khmer/pollingstations/KampongSpeu 
៦៖ ខេត្តកំពង់ធំ ១,១០៤ www.necelect.org.kh/khmer/PollingStations/KampongThom 
៧៖ ខេត្តកំពត ៩៩៨ www.necelect.org.kh/khmer/PollingStations/Kampot 
៨៖ ខេត្តកណ្តាល ១,៧៣៤ www.necelect.org.kh/khmer/PollingStations/Kandal 
៩​៖ ខេត្តកោះកុង ១៨២ www.necelect.org.kh/khmer/PollingStations/KohKong 
១០៖ ខេត្តក្រចេះ ៥៥៥ www.necelect.org.kh/khmer/PollingStations/Kratie 
១១៖ ខេត្តមណ្ឌលគិរី ១២៧ www.necelect.org.kh/khmer/PollingStations/Mondulkiri 
១២៖ រាជធានីភ្នំពេញ ២,១៣៨ www.necelect.org.kh/khmer/PollingStations/PhnomPenh 
១៣៖ ខេត្តព្រះវិហារ ៣៣២ www.necelect.org.kh/khmer/PollingStations/PreahVihear 
១៤៖ ខេត្តព្រៃវែង ១,៨២៧ www.necelect.org.kh/khmer/PollingStations/PreyVeng 
១៥៖ ខេត្តពោធិ៍សាត់ ៧០៧ www.necelect.org.kh/khmer/PollingStations/Pursat 
១៦៖ ខេត្តរតនគិរី ២៧៥ www.necelect.org.kh/khmer/PollingStations/Ratanakiri 
១៧ ខេត្តសៀមរាប ១,៤៧៣ www.necelect.org.kh/khmer/PollingStations/SiemReap 
១៨ ខេត្តព្រះសីហនុ ២៩៨ www.necelect.org.kh/khmer/PollingStations/PreahSihanouk  
១៩ ខេត្តស្ទឹងត្រែង ២២៧ www.necelect.org.kh/khmer/PollingStations/StungTreng  
២០ ខេត្តស្វាយរៀង ៩២៦ www.necelect.org.kh/khmer/PollingStations/SvayRieng  
២១ ខេត្តតាកែវ ១,៥៤៥  www.necelect.org.kh/khmer/PollingStations/Takeo 
២២ ខេត្តកែប ៦៧ www.necelect.org.kh/khmer/PollingStations/Kep  
២៣ ខេត្តប៉ៃលិន ១១៨ www.necelect.org.kh/khmer/PollingStations/Pailin  
២៤ ខេត្តឧត្តរមានជ័យ ៣៨៣ www.necelect.org.kh/khmer/PollingStations/OddarMeanchey  
២៥ ខេត្តត្បូងឃ្មុំ ១,២៩៥ www.necelect.org.kh/khmer/PollingStations/TboungKhmum