(ភ្នំពេញ​)៖ នៅ​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៨​នេះ​ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ត​នីតិវិធី​សំណុំរឿង​ឧកញ៉ា​ ហូ​ ចំរើន​ បន្ទាប់​ពី​ការ​សាកសួរ​កាលពី​ម្សិលមិញ​ពុំ​ទាន់​បញ្ចប់​។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ អះអាងថា​ ឧកញ៉ា​ហូ​ ចំរើន​ អាច​ជាប់​ចោទ​​ពី​បទ «គំរាមកំហែង​ថា​នឹង​សម្លាប់»​ តាម​មាត្រា​២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។ ប៉ុន្តែ​ការ​សម្រេច​ផ្លូវការ​យ៉ាង​ណា​នោះ​ ជា​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ​។

សូមបញ្ជាក់ថា ឧកញ៉ា ហូ ចំរើន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីរូបលោកបានបាញ់បោះសេរីប្រមាណ ៦-៧គ្រាប់ ​កាលពីថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៨​ ក្នុងភូមិគ្រឹះរបស់លោកស្ថិតក្នុងភូមិព្រៃស​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕